រញ្ជួយដីកម្លាំង៣,១រិច្ឆទ័រវាយប្រហារកូរ៉េខាងជើង​

(រូបភាពពី AFP)

កម្លាំងរញ្ជួយដីទំហំ៣,១រិច្ឆទ័រវាយប្រហារនៅភាគខាងជើងនៃប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះនាំឲ្យមានការសង្ស័យថាប្រទេសនេះសាកល្បងអាវុធនុយក្លេអ៊ែជាថ្មីទៀតដែលធ្វើឡើងនៅក្រោមដី។​

ក្រុមមន្ត្រីជំនាញរបស់កូរ៉េខាងត្បូងបានឲ្យដឹងថាកម្លាំងរញ្ជួយដី៣,១ រិច្ឆទ័របានវាយប្រហារនៅទីក្រុងស៊ុងលីម នៅភាគខាងជើងនៃប្រទេសកូរ៉េខាងជើង។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

ការរញ្ជួយដីនេះនាំឲ្យមជ្ឈដ្ឋានមួយចំនួនសង្ស័យថាកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែជាថ្មីទៀតដែលធ្វើឡើងនៅក្រោមដី។ តែទោះយ៉ាងណាមន្ត្រីជំនាញកូរ៉េខាងត្បូងអះអាងថាពួកគេរកមិនឃើញភស្តុតាងណាមួយបញ្ជាក់ថាកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែនោះទេ។​

ពួកគេបញ្ជាក់ថានេះជាការរញ្ជួយដីបែបធម្មជាតិ ហើយពួកគេរកមិនឃើញថាកូរ៉េខាងជើងសាកល្បងអាវុធនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ