គ្រោះថ្នាក់​ធ្លាយជាតិ​គីមីនៅក្នុងធនាគារមួយនៅបាងកកស្លាប់មនុស្ស៨នាក់​

(រូបភាពពី BBC News)

មន្ត្រីថៃបានថ្លែងថាយ៉ាងហោចណាស់មនុស្សចំនួន៨នាក់បានស្លាប់ដោយសារការធ្លាយសារធាតុគីមីនៅក្នុងបន្ទប់ក្រោមដីក្នុងធនាគារមួយនៅកណ្តាលទីក្រុងបាងកកកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។​​

សេចក្តីថ្លែងការណ៍របស់ធនាគារបានឲ្យដឹងថាគ្រោះថ្នាក់នេះបានកើតឡើងចំពោះក្រុមអ្នកម៉ៅការរៀបចំប្រព័ន្ធពន្លត់អគ្គីភ័យនៅស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជកម្មសៀមកាលពីយប់ថ្ងៃអាទិត្យ។​ នេះបើតាមសារព័ត៌មាន BBC News។​

អ្នកនាំពាក្យធនាគារបានប្រាប់សារព័ត៌មាន BBC ថាហេតុការណ៍គ្រោះថ្នាក់នេះកើតឡើង​នៅកន្លែងទូរដែកសម្រាប់ស្តុកឯកសារនៅក្រោមដី។​

ធនាគារបញ្ជាក់ថានៅម៉ោង​២១:៣០នាទី ម៉ោងនៅក្នុងតំបន់​គឺក្រុមអ្នកម៉ៅការបានរៀបចំប្រព័ន្ធមួយឈ្មោះ ពីរូហ្គេន ហើយនៅកន្លែងក្រុមអ្នកម៉ៅការធ្វើនោះបានអស់អ៊ុកស៊ីសែនសម្រាប់ម៉ៅការដកដង្ហើម។​

ពីរូហ្គេន គឺជាប្រព័ន្ធមួយដែលមានលាយល្បាយពីឧស្ម័នផ្សេងៗរួមបញ្ជូលគ្នាដូចជា  ប៉ូតាស្យូម អាសូត កាបូនឌីអុកស៊ីត នីដ្រូសែន ការបូនម៉ូណូអុកស៊ីត និង អាម៉ូញាក់​។ ប្រព័ន្ធនេះអាចធ្វើឲ្យរលាយអស់អុកស៊ីសែន ហើយទប់ស្កាត់អគ្គីភ័យ។​

ក្រុមអ្នកម៉ៅការចំនួន៧នាក់ផ្សេងទៀត​ដែលរងរបួសក្នុងហេតុការណ៍នេះ​បញ្ជាក់ថាគ្រោះថ្នាក់នេះអាចបណ្តាលមកពីការធ្វេសប្រហែសដែលធ្វើឲ្យធ្លាយប្រព័ន្ធ ពីរូហ្គេន ហើយបាត់បង់​អុកស៊ីសែន​ក្នុងកន្លែងដែលពួកគេធ្វើការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ