លោក Htin Kyaw ជំនិតរបស់លោកស្រី ស៊ូជី ក្លាយជាប្រធានាធិបតីស៊ីវិលដំបូងគេរបស់មីយ៉ាន់ម៉ា

លោក Hitn Kyaw (ឆ្វេង) ដែល​ទើប​ត្រូវបាន​បោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ស៊ីវិល​ដំបូង​របស់​មីយ៉ាន់ម៉ា (រូបពី Channel News Asia)

សភាមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះ បានបោះឆ្នោតជ្រើសរើសលោក Hitn Kyaw ដែលជាមនុស្សស្និទ្ធនឹងលោកស្រី អ៊ុងសាន ស៊ូជី ឲ្យក្លាយជាប្រធានាធិបតីស៊ីវិលដំបូងគេដើម្បីដឹកនាំប្រទេសនេះ បន្ទាប់ពីប្រទេសនេះស្ថិតក្រោមការដឹកនាំរបស់យោធាអស់រយៈពេលជាង៥០ឆ្នាំមក។

បណ្ដាញផ្សាយព័ត៌មានBBCបានរាយការណ៍ថា លោក Htin Kyaw បានយកឈ្នះលើបេក្ខជនម្នាក់ទៀតមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ និងបេក្ខជនម្នាក់ទៀតដែលតែងតាំងដោយយោធា។

លោក Htin Kyaw គឺជាអ្នកនិពន្ធដែលទទួលបានការសរសើរ និងជាមិត្តភក្តិជិតស្និទ្ធរបស់លោកស្រីស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ។ លោក Htin Kyaw ត្រូវបានតែងតាំងដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ តំណាងឲ្យអ្នកប្រជាធិបតេយ្យជើងចាស់លោកស្រី ស៊ូជី។

រដ្ឋធម្មនុញ្ញសរសេរដោយរបបយោធាបានរារាំងលោកស្រី ស៊ូជី មិនឲ្យទទួលតំណែងប្រធានាធិបតីនេះបាន ក៏ប៉ុន្តែលោកស្រីបាននិយាយថាលោកស្រី​​នឹងស្ថិត​នៅពី​លើ​​ប្រធានាធិបតី។

លោក Htin Kyaw បាន​យក​ឈ្នះ​ជាមួយ​នឹង​សំឡេង​៣៦០ ក្នុង​ចំណោម​៦៥២​សំឡេង​ដែល​បាន​បោះ​។ ចំណែក​អ្នក​ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​បន្ទាប់​លោក​គឺ លោក Myint Swe ដែល​ត្រូវបាន​ចាត់​តាំង​ដោយ​យោធា ដោយ​លោក​ទទួល​បាន​សំឡេង​ឆ្នោត​២១៣​សំឡេង និង​តាម​ពី​ក្រោយ​ដោយ​លោក​ Henry Vn Thio ​បេក្ខជន​ម្នាក់​ទៀត​មក​ពី​គណបក្ស​សម្ព័ន្ធជាតិដើម្បី​ប្រជាធិបតេយ្យ ដែល​ទទួល​បាន​៧៩​សំឡេង​។ អ្នក​ទាំង​ពីរ​នឹង​បំពេញ​មុខងារ​ជា​អនុប្រធានធិបតី​ទី​១ និង​ទី​២​៕

ប្រភព​៖ BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ