អ្នកស៊ើបអង្កេត​សិទ្ធិមនុស្ស​ UN អំពាវនាវ​ឲ្យ​កាត់​ទោស​មេដឹកនាំ​កូរ៉េ​ខាង​ជើងពី​បទ​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ​

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (រូបភាពពី AFP)

អ្នកស៊ើបអង្កេតសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអំពាវនាវកាលពីថ្ងៃចន្ទឲ្យ​មាន​ការ​កាត់​ទោស​មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងមន្រ្តីជាន់ខ្ពស់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ភ្នាក់ងារ​ព័ត៌មាន​ Reuter បាន​រាយការណ៍​ថាអ្នកស៊ើបអង្កេតសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Marzuki Darusman បាន​ធ្វើ​ការ​អំពាវ​នាវ​បែប​នេះ​ពេល​ថ្លែង​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​ UN ដែល​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ពហិការ​ដោយ​កូរ៉េខាង​ជើង​។ លោក Marzuki Darusman បាន​ថ្លែង​ថាកូរ៉េ​ខាង​ជើង​កំពុង​ចំណាយ​ធនធាន​ជាច្រើន​ដើម្បី​បង្កើត​អាវុធ​នុយក្លេអ៊ែរនិង​អាវុធ​ប្រល័យ​លោក​ជា​ច្រន​ផ្សេង​ទៀត​ ខណៈ​ពេល​ដែល​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ជា​ច្រើន​មាន​​អាហារ​មិន​គ្រប់គ្រាន់​។

លោក Darusman បាន​ថ្លែង​ដោយ​យោង​តាម​របាយការណ៍របស់លោកបានចេញផ្សាយកាលពីខែមុនបានឱ្យដឹងថា៖ «ខ្ញុំចង់បញ្ជាក់ជាថ្មីពីការ​អំពាវនាវ​របស់ខ្ញុំទៅសហគមន៍អន្តរជាតិឲ្យ​បោះ​ជំហាន​ទៅមុខ​ ដើម្បីធានាឱ្យបាននូវគណនេយ្យភាពនៃការដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតប្រជាធិ​​បតេយ្យកូរ៉េដែលរួមទាំងលោក គឹម ជុងអ៊ុន ផង “។

សភាព​អ៊ឺរ៉ុបនិង​សហរដ្ឋអាមេរិក​បាន​គាំ​ទ្រ​ការ​អំពាវនាវ​របស់​លោកសម្រាប់​ការ​ទទួល​ខុសត្រូវ​នេះ​ដោយ​មិនបាន​និយាយ​​ឈ្មោះ​លោក គីម ជុងអ៊ុន​។

ប្រទេសចិនដែល​ជា​សម្ព័ន្ធ​មិត្ត​ទីក្រុងព្យុងយ៉ាងបានបញ្ចេញ​សំឡេង​បែប​សម្របសម្រួលដោយនិយាយថា បញ្ហាសិទ្ធិមនុស្សមិនគួរ​ត្រូវបាន​ធ្វើ​ជា​រឿង​នយោបាយនោះ​ទេនិងអំពាវនាវឱ្យមានវិធីសាស្រ្តទូលំទូលាយដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង។

កាល​ពី​ថ្ងៃទី១ ខែ​មីនា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី ស៊ូយ៉ុង (Ri Su Yong) បាន​ថ្លែង​សុន្ទរកថានៅ​ក្នុង​វេទិកានៅ​ក្រុងហ្សឺណែវថា ខ្លួន​នឹងធ្វើពហិការសម័យប្រជុំណាមួយដែលពិនិត្យកំណត់ត្រារបស់ខ្លួនហើយនឹង «មិនដែល​» ត្រូវបានចងដោយសេចក្តីសម្រេចបែបនេះទេ៕

ប្រភព​៖ CNA

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ