​លោក ហ៊ុន សែន បញ្ជាក់ថា​នយោបាយ​ឈ្នះៗ​ជា​របស់​លោកសុទ្ធសាធ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

លោក​នាយករ​ដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ​បាន​ថ្លែង​ថានយោបាយ​ឈ្នះៗជា​របស់​លោក​សុទ្ធសាធ ដោយ​ថា​ដោយ​សារ​តែ​​នយោបាយ​នេះហើយ​ ទើប​​នាំ​ឲ្យ​កម្ពុជា​មាន​ឯក​ភាពជាតិ​និង​ទឹកដី។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ​ន័រតុន ដែល​ធ្វើ​ឡើង​នៅ​កោះពេជ្រ លោកនាយករដ្ឋមន្រ្តីបានថ្លែង​ថា​លោ​ក​មិន​ដណ្តើម​របស់​គេ តែ​លោកថា​លោក​ក៏​មិន​អនុញ្ញាត​ឲ្យ​គេដណ្តើម​យក​នយោ​បាយ​​ឈ្នះ​ៗ ដែល​លោក​ថា​ជាកម្មសិទ្ធិ​របស់​លោក។ លោក​បញ្ជាក់​ថា​ដោយ​សារ​​នយោបាយ​ឈ្នះៗ​នេះ​នាំ​ឲ្យ​កម្ពុជា​ដែល​មានតំបន់​ត្រួតត្រាច្រើន ​មក​ជា​តំបន់ត្រួតត្រាតែមួយ។​

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ “នយោបាយ​ឈ្នះៗហ្នឹង​គឺ​ជា​របស់​ខ្ញុំសុទ្ធសាធតែ​ម្តង”។​

កាលពីថ្ងៃទី​២៣ខែតុលា ឆ្នាំ​២០១៥ ដែល​ជា​ទិវារំឭក​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស លោក ហ៊ុន​ សែន បានអះអាងថាដោយសារនយោបាយ​ឈ្នះៗ​របស់​លោក​ ទើប​នាំឲ្យ​​កម្ពុជា​មាន​សន្តិភាព​ពេញលេញ ដែល​លោក​ថា​​គឺជា​សន្តិភាពដែលជនកម្ពុជាបាន​រួបរួម​គ្នា បង្កើតឡើង​ដោយ​ខ្លួនឯង​ហើយ គ្មាន​អ្នកឈ្នះ​គ្មាន​អ្នកចាញ់​។​ លោក​បន្ត​ថា​នយោបាយ​ឈ្នះៗ​របស់លោកដែល​បានដាក់ចុះ​នៅ​ឆ្នាំ​១៩៩៦-១៩៩៨ ​គឺមានតែការឯកភាព​ជាតិ ឯកភាព​ទឹកដី គឺជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ជាង​៥០០ឆ្នាំ ដែលលោក​ថា​​កម្ពុជាមាន​ប្រទេស​មួយមានតំបន់​ត្រួតត្រា​មួយ មានរដ្ឋធម្មនុញ្ញ​មួយ មានព្រះមហាក្សត្រ​មួយ មានរដ្ឋាភិបាលតែមួយ មាន​កងកម្លាំងប្រដាប់អាវុធ​តែ​មួយ ហើយគ្មាន​ការ​បែង​ចែក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ