រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ាបន្ថយក្រសួងចំនួន១៥

សមាជិក​សភាទៅ​ដល់​សភា​ក្នុង​ក្រុង​ណៃពិដោ (រូប​ពី​Channel News Asia)

រដ្ឋសភាមីយ៉ាន់យ៉ាប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងអាណត្តិថ្មីរបស់រដ្ឋាភិបាល បាន សម្រេចបន្ថយចំនួនក្រសួងអស់១៥ គឺបន្ថយពីចំនួន៣៦នៅពេលបច្ចុប្ប្ននេះ មកត្រឹម២១ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

អ្នកនាំពាក្យរដ្ឋសភាមីយ៉ាន់ម៉ា ប្រកាសនៅពេលប្រជុំសភាថា ក្រសួងត្រូវកាត់បន្ថយ តាមរយៈការច្របាច់បញ្ជូលគ្នា ចំពោះក្រសួងដែលមានការងារប្រហាក់ប្រហែលគ្នាដូចជាបញ្ចូលក្រសួងថាមពលជាមួយក្រសួងអគ្គិសនី បញ្ចូលក្រសួងវប្បធម៌ជាមួយក្រសួងសាសនាជាដើម។ នេះបើតាមសារព័ត៌មាន Channel News Asia។

គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីកាលពីខែវិច្ឆិកា ឆ្នាំ២០១៥នោះ បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនចង់កាត់បន្ថយចំនួនក្រសួងចំនួនពី៣៦ពេលបច្ចុប្បន្នមកត្រឹម២០ក្រសួង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ