អូប៉ាម៉ាបញ្ជាឲ្យអនុវត្តន៍ការដាក់ទណ្ឌកម្មកូរ៉េខាងជើង​តាម​ការកំណត់របស់UN

(រូបភាពពី AFP)

ប្រធានាធិបតីអាមេរិកលោក អូប៉ាម៉ា បានចុះហត្ថលេខាកាលពីថ្ងៃពុធម្សិលមិញលើលិខិតមួយបញ្ជាឲ្យអនុវត្តន៍ លើកិច្ចព្រមព្រៀងដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងបន្ថែមតាមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​។​

មន្ត្រីសេតវិមាននិយាយថាលោក អូបាម៉ា បានបញ្ជាឲ្យមានការត្រួតពិនិត្យពីលទ្ធភាពនៃការដាក់ទណ្ឌកម្មជាថ្មីទៀតរួមមានថាមពលហិរញ្ញវត្ថុនិងការដឹកជញ្ជូនឥវ៉ាន់​។ វិធានការនេះមានការយល់ព្រមពីអង្គការសហប្រជាជាតិ​ប្រឆាំងចំពោះកូរ៉េខាងជើង​ដែលបានសាកល្បងអាវុធនុយក្លេអ៊ែកាលពីថ្ងៃទី៦ខែមករានិងបាញ់មីស៊ីលឆ្លងទ្វីបកាលពីថ្ងៃទី៧ខែកុម្ភៈ។​ នេះ​បើតាមសារព័ត៌មាន​ Channel News Asia។​

ក្នុងលិខិតរបស់លោក អូប៉ាម៉ា បញ្ជាក់ថាការដាក់ទណ្ឌកម្មនេះមិនមានបំណងគាបសង្កត់ប្រជាជនកូរ៉េខាងជើងទេតែជាការព្រមានដល់រដ្ឋាភិបាលនៃប្រទេសនេះបានធ្វើសកម្មភាព​បង្កអសន្តិសុខដល់តំបន់និងពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ