តុលាការកំពូលប៉ាគីស្ថានអនុញ្ញាតឲ្យអតីតប្រធានាធិបតីចេញទៅក្រៅប្រទេស​

អតីតប្រធានាធិបតីលោក Pervez Musharraf (រូបភាពពី BBC)

តុលាការកំពូលរបស់ប៉ាគីស្ថាន​បានសម្រេចអនុញ្ញាតឲ្យអតីតប្រធានាធិបតីលោក Pervez Musharraf ដែលកំពុងរង់​ចាំសវនាការពីបទក្បត់ជាតិ​និង​បទចោទផ្សេងៗទៀតឲ្យទៅព្យាបាល​ជំងឺនៅក្រៅប្រទេស។​

ការសម្រេចដកការហាម​មិនឲ្យអតីតប្រធានាធិបតីរូបនេះចាកចេញទៅក្រៅប្រទេសខណៈលោក​កំពុងមានបញ្ហាប្រឈមខ្លាំងខាងសុខភាព។​​ ពេលនេះតុលាការអនុញ្ញាតឲ្យចាកចេញ​ទៅក្រៅប្រទេស​ក្នុងលក្ខណៈស្វែងរកការព្យាបាលសុខភាព​ដែលកំពុងប្រឈមខ្លាំង។ ​នេះបើតាមសារព័ត៌មាន BBC។​

អតីតប្រធានាធិបតី Pervez Musharraf រងការចោទប្រកាន់ថាបានសម្លាប់អតីតនាយករដ្ឋមន្ត្រី​ Benazir Bhutto កាលពីឆ្នាំ២០០៧និងកំពុងប្រឈមបទចោទផ្សេងៗទៀតរួមទាំងបទក្បត់ជាតិ​ផងដែរ។​

ទោះយ៉ាងណា​លោក Pervez Musharraf​ វ័យ៧០ច្រានចោលការចោទប្រកាន់ទាំងអស់នោះ ហើយហៅថា ការចោទរូបលោកគឺជារឿងនយោបាយ។​ ​ លោកបានចាប់ផ្តើមឈឺទ្រូងកាលពីខែមករាឆ្នាំ២០១៦ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅដើមសប្តាហ៍នេះដោយសារមានបញ្ហាឈឺឆ្អឹងខ្នងបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ