អាមេរិកអំពាវនាវឲ្យកូរ៉េខាងជើងដោះលែងនិស្សិតរបស់ខ្លួនជាបន្ទាន់​

និស្សិតជនជាតិ​អាមេរិក​ឈ្មោះ អូតូ វ៉ឺមបៀ (រូបភាពពី Channel News Asia)

តុលាការរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធម្សិលមិញបានកាត់ទោសនិស្សិតជនជាតិអាមេរិកម្នាក់​ឲ្យជាប់ពន្ធនាគារ១៥ឆ្នាំពីបទ​ធ្វើសញ្ញាផ្សព្វផ្សាយឲ្យមានយុទ្ធនាការប្រឆាំងរដ្ឋាភិបាល។​

និស្សិតជនជាតិ​អាមេរិក​ឈ្មោះ អូតូ វ៉ឺមបៀ អាយុ២១ឆ្នាំមកពីសាកលវិទ្យាល័យវីហ្គីនៀ ត្រូវសមត្ថកិច្ចកូរ៉េខាងជើងចាប់ខ្លួនកាលពីខែមករាដើមឆ្នាំ២០១៦នៅក្នុងសណ្ឋាគារ​ដោយចោទថានិស្សិតរូបនេះ​បានធ្វើសញ្ញាឃោ​សនាឲ្យមានការធ្វើវិទ្ធង្សនាឬធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលដោយសម្ងាត់។ នេះបើតាមសារព័ត៌មាន​ Channel News Asia។​​

ភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចុះផ្សាយថាតុលាការជាន់ខ្ពស់បានសម្រេចឲ្យយុវជនជនជាតិអាមេរិករូបនេះជាប់ពន្ធនាការចំនួន​១៥ឆ្នាំ។​

ជុំវិញការកាត់ទោសនេះមន្ត្រីអ្នកនាំពាក្យសេតវិមានលោក Josh Earnest ថ្លែងថា ការចោទប្រកាន់របស់រដ្ឋអំ​ណាចកូរ៉េខាងជើងលើប្រជាពលរដ្ឋរបស់ខ្លួននេះគឺជាចេតនាចង់យកទៅប្រើជាកូនអ៊ុកដើម្បីបន្តរបៀបវារៈន​យោបាយរបស់ខ្លួនតែប៉ុណ្ណោះ។​ អ្នកនាំពាក្យរូបនេះជំរុញឲ្យឲ្យមានការដោះលែងនិស្សិតរបស់ខ្លួនជាបន្ទាន់​ ដោយមិនមានលក្ខខណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ