កូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីបពីរគ្រាប់ទៀតនៅព្រឹកនេះ

(រូបភាពពី Channel News Asia)

ទីក្រុងព្យុងយ៉ាងនៅតែបន្តការបាញ់សាកល្បង​អាវុធរបស់ខ្លួនជាបន្តបន្ទាប់​បើទោះជាអង្គការសហប្រជាជាតិ​ចេញវិធានការហាមប្រាម​ក៏ដោយដែលសកម្មភាពនេះបង្កឲ្យមានភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ។​

រដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងត្បូងបានថ្លែងថា​កូរ៉េខាងជើងបានបាញ់​មីស៊ីលឆ្លងទ្វីបកម្រិតមធ្យមចំនួនពីរគ្រាប់ទៀតចូលទៅក្នុងសមុទ្រនៅព្រឹកថ្ងៃសុក្រនេះគឺបាញ់នៅប៉ុន្មានថ្ងៃ​បន្ទាប់ពីលោក​ គីម ជុងអ៊ុន បញ្ជាឲ្យសាកល្បងអាវុធ​នុយក្លេអ៊ែនិងមីស៊ីល​ឆ្លងទ្វីប។​ នេះបើតាមប្រភពសារព័ត៌មាន Channel News Asia។

មន្ត្រីកូរ៉េខាងត្បូងថ្លែងថាមីស៊ីលនេះបាញ់ចេញពីខេត្តសុឈុននៅភាគនិរតីនៃប្រទេស​នៅម៉ោង​៥និង៥៥នាទីព្រឹក ហើយគ្រាប់អាចហោះក្នុងចម្ងាយ៨០០គីឡូម៉ែត្រទៅក្នុងសមុទ្រខាងកើតឬហៅសមុទ្រជប៉ុន។​

ទោះយ៉ាងណាមន្ត្រីទាំងនេះមិនទាន់បញ្ជាក់ពីប្រភេទនៃមីស៊ីលនោះទេ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន​រដ្ឋកូរ៉េខាងត្បូងយ៉ុងហាប់ចុះផ្សាយដោយដកស្រង់ប្រភពពីយោធាថានោះជាមីស៊ីលរ៉ូដុងអាចរត់បានចម្ងាយ​១៣០០គីឡូម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ