យ៉ាងហោចណាស់មានមនុស្ស៥៥នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងប្រទេសរុស្ស៊ី នាថ្ងៃទី១៩ខែមីនានេះ។
បើតាមការផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា យន្តហោះដែលធ្លាក់នោះជាប្រភេទBoeing 737 ។ CNN បានបញ្ចាក់ថា ការធ្លាក់នោះបានកើតឡើងនៅពេលដែលយន្តហោះនោះ ព្យាយាមចុះចតនៅអាកាសយាន្តដ្ឋានRostov-on-Don ស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី។
ប្រភពដដែលបានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើររបស់រុស្សីុ ដែលធ្លាក់នោះ បានធ្វើដំណើរជើងហោះហើរពីទីក្រុង Dubai ទៅទីក្រុង Rostov ដោយផ្ទុកអ្នកដំណើរចំនួន ៥៥នាក់។
ក្រោយពីធ្លាក់ អ្នកជិះយន្តហោះទាំងអស់នោះគ្មាននរណាម្នាក់នៅរស់ទេ។
ទាក់ទងនឹងបញ្ហានេះដែរ ទីភ្នាក់ងារសារព័ត៌មាន Sputnik នៅរុស្ស៊ីបានរាយការណ៍ថា ព្រលានយន្តហោះRostov-on-Don នេះនឹងត្រូវបានបិទរហូតដល់ម៉ោង 6 ព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ៕