៥៥នាក់ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​នៅ​រុស្ស៊ី​

​យ៉ាងហោច​ណាស់​មាន​មនុស្ស​៥៥នាក់បាន​ស្លាប់ ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី នា​ថ្ងៃ​ទី​១៩​ខែ​មីនា​នេះ​។​

​បើ​តាម​ការផ្សាយរបស់​សារព័ត៌មាន CNN បានឲ្យដឹងថា យន្តហោះ​ដែល​ធ្លាក់​នោះជា​ប្រភេទ​Boeing 737 ។​​ CNN បាន​បញ្ចាក់​ថា ការធ្លាក់​នោះបាន​កើតឡើង​នៅពេល​ដែល​យន្តហោះ​នោះ ព្យាយាម​​​ចុះចតនៅ​អាកាស​យាន្តដ្ឋាន​Rostov-on-Don ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស​រុស្ស៊ី​។

​ប្រភព​ដដែល​បានឲ្យដឹងថា យន្តហោះដឹក​អ្នកដំណើររបស់​រុស្សីុ ដែល​ធ្លាក់​នោះ បាន​ធ្វើដំណើរ​ជើងហោះហើរពី​ទីក្រុង Dubai ទៅ​ទីក្រុង Rostov ដោយ​ផ្ទុក​អ្នកដំណើរ​ចំនួន ៥៥នាក់​។

ក្រោយពីធ្លាក់​ អ្នក​ជិះ​យន្ត​ហោះ​ទាំង​អស់​នោះ​គ្មាន​នរណា​ម្នាក់​នៅ​រស់​ទេ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ ទីភ្នាក់ងារ​សារព័ត៌មាន Sputnik នៅ​រុស្ស៊ី​បាន​រាយការណ៍​ថា ​ព្រលានយន្តហោះ​Rostov-on-Don នេះ​នឹង​ត្រូវ​បាន​បិទ​រហូតដល់​ម៉ោង 6 ព្រឹក ម៉ោង​នៅ​ទីក្រុង​ម៉ូស្គូ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ