កូរ៉េខាងត្បូង​រកឃើញករណីឆ្លងមេរោគហ្ស៊ីកាជាលើកដំបូង

(រូបភាពពី AFP)

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូងបញ្ជាក់ថា  ពួកគេរកឃើញមេរោគហ្សីកាកើតមាន​ជាលើកដំបូងនៅលើបុរសម្នាក់នៅក្នុងប្រទេសមួយនេះ។​

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងត្បូងយ៉ុងហាប់ ចុះផ្សាយថាបុរសម្នាក់​ដែលគេរកឃើញថាមានផ្ទុក​មេរោគនេះ មានវ័យ៤៣ឆ្នាំ បន្ទាប់ពីបុរសម្នាក់នោះធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលកាលពីពាក់កណ្តាល​ខែកុម្ភៈនិង មីនា។​ ប្រទេសប្រេស៊ីល​កំពុងរាលដាលខ្លាំងនៃមេរោគហ្សីកា។​

បច្ចុប្បន្នមេរោគហ្សីកាមិនទាន់មានវ៉ាក់សាំងចាក់បង្ការទេ។ កាលពីខែកុម្ភៈអង្គការសុខភាពពិភពលោកប្រកាស​ថា ហ្សីកាកំពុងគំរាមកំហែងខ្លាំងដល់សុខភាព​ពិភពលោក​ដែលអះអាងថាមេរោគនេះពេលកើតមានលើស្ត្រីមានផ្ទៃពោះនិងធ្វើឲ្យទារកកើតមកមានក្បាលតួចនិងប៉ះពាល់ដល់ខួរក្បាល។​

ប្រទេសប្រេស៊ីលជាប្រទេសកំពុងមានការឆ្លងខ្លាំងមេរោគហ្សីកាគឺក្នុងចំណោមមនុស្ស១លាន៥សែននាក់គឺគេរកឃើញថា៧៤៥មានឆ្លងមេរោគនេះ ខណៈការរីករាលនៅតែមានបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ