ផ្ទុះគ្រាប់ចំនួន២នៅព្រលានយន្តហោះនិងស្ថានីយ៍រថភ្លើងនៅព្រុចសែល

(រូបភាពពី AFP)

គ្រាប់ចំនួនពីរផ្ទុះឡើងនៅកន្លែងចាកចេញដំណើរនៃព្រលានយន្តហោះនិងនៅស្ថានីយ៍រថភ្លើងនៅទីក្រុងព្រុច សែលនៃប្រទេសបែលហ្ស៊ិកនៅថ្ងៃអង្គារនេះបណ្តាលឲ្យមនុស្សជាច្រើននាក់បានស្លាប់និងរងរបួស។​

សារព័ត៌មាន Channel News Asia ចុះផ្សាយថាគ្រាប់ទី១ដែលផ្ទុះគឺកើតឡើងនៅជិតជើងហោះហើររបស់អា​មេរិកអ៊ែឡាញនៅម៉ោង៨ព្រឹកម៉ោងនៅក្នុងតំបន់។​ ​ ចំណែកគ្រាប់ទី២ដែលផ្ទុះកើតឡើងនៅស្ថានីយ៍រថភ្លើង Maalbeek នៅព្រុចសែលគឺប្រមាណ៩០នាទីបន្ទាប់ពីគ្រាប់ទី១ផ្ទុះ។​ ការផ្ទុះនេះគឺកើតឡើងនៅពេលដែលមនុស្សកំពុងមមាញឹកក្នុងការធ្វើដំណើរច្រើន។​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបែលហ្ស៊ិក RTBF ចុះផ្សាយដោយដកស្រង់របាយការណ៍ពីក្រសួងសុខាភិបាលឲ្យដឹងថា  រហូតដល់រសៀលថ្ងៃអង្គារនេះអ្នកស្លាប់មានចំនួនជាង​២០នាក់និង៣០នាក់ផ្សេងទៀតរងរបួស។​

ក្រោយការផ្ទុះស្ថានីយ៍រថភ្លើងត្រូវប្រកាសផ្អាក ហើយនៅពេលជាមួយគ្នានេះព្រលានយន្តហោះនៅព្រុច​សែលរងការគំរាមកំហែងទៀត ហើយសមត្ថកិច្ចព្យាយាមជម្លៀសអ្នកដំណើរចេញពីនោះ។​ ក្រោយការផ្ទុះ៣​ម៉ោង អាជ្ញាធរនៅក្នុងតំបន់​ប្រកាសភាពអាសន្នហាមការហោះហើរចេញនិងហោះហើរចូលក្នុងតំបន់​ ហើយនៅកន្លែងប្រជុំជនផ្សេងៗទៀតត្រូវបង្កើនការប្រុងប្រយ័ត្នដោយបញ្ជាក់ថាកំពុងមានហានិភ័យពីអំពើភេរវកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ