សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ៣នាក់ពាក់ព័ន្ធការវាយប្រហារនៅព្រុចសែល​

ជនសង្ស័យ៣នាក់ពាក់ព័ន្ធការវាយប្រហារនៅព្រុចសែល (រូបភាពពី CNA)

សមត្ថកិច្ចបែលហ្សិក​បង្ហាញមុខជនសង្ស័យបីនាក់ក្នុងហេតុការវាយប្រហារនៅរដ្ឋព្រុចសែលកាលពីថ្ងៃអង្គារម្សិលមិញដែលសម្លាប់មនុស្សអស់ប្រមាណ៣៥នាក់និងរាប់សិបនាក់ផ្សេងទៀតរងរបួស។​

នៅព្រឹកថ្ងៃអង្គារម្សិលមិញមានការករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតពីរកន្លែងផ្សេងគ្នានៅក្នុងរដ្ឋព្រុចសែលនៃប្រទេសបែលហ្សិកគឺ គ្រាប់ទីមួយនៅព្រលានយន្តហោះ និងគ្រាប់ទី២បំផ្ទុះនៅស្ថានីយ៍រថភ្លើងក្រោមដី។​

ក្រោយការបំផ្ទុះ សមត្ថកិច្ចរបស់បែលហ្សិកប្រកាសបើកការស៊ើបអង្កេតជាទ្រង់ទ្រាយធំ ហើយបានបង្ហាញមុខជនសង្ស័យ៣នាក់ដែលបន្លំខ្លួនធ្វើជាអ្នកដំណើរ។​ នេះបើតាមប្រភពសារព័ត៌មាន ​Channel News Asia។​

ក្នុងចំណោមជនសង្ស័យក្នុងហេតុការបំផ្ទុះគ្រាប់បែកអត្តឃាត៣នាក់នេះសមត្ថកិច្ចសង្ស័យថានៅសល់ម្នាក់ដែលរៀបចំផែនការបំផ្ទុះបរាជ័យ ហើយសមត្ថកិច្ចកំពុងស្វែងរកជនទី៣នេះ។​

ហេតុការណ៍វាយប្រហារនេះពួកក្រុមរដ្ឋឥស្លាមអះអាងថាក្រុមខ្លួនជាអ្នកធ្វើ។  ក្រោយហេតុការណ៍វាយប្រហារនេះសមត្ថកិច្ចបានរឹតបន្តឹងការស៊ើបអង្កេតហើយបានរកឃើញទង់សម្គាល់របស់ក្រុមរដ្ឋឥស្លាមនិងសារធាតុគីមីសម្រាប់ធ្វើគ្រាប់បំផ្ទុះនៅក្នុងផ្ទះមួយនៅរដ្ឋព្រុចសែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ