ចិនឃាត់ខ្លួន​អ្នកលក់ឱសថខុសច្បាប់ចំនួន​៣៧នាក់

(រូបភាពពី BBC)

អាជ្ញាធរចិននៅភាគខាងកើតនៃប្រទេសបានឃាត់ខ្លួនមនុស្សចំនួន​៣៧នាក់ដោយចោទថាជាប់ពាក់ព័ន្ធនឹងការ​ចែកចាយឱសថខុសច្បាប់ធ្វើឲ្យប៉ះពាល់ដល់​សុខភាពប្រជាពលរដ្ឋ។

សារព័ត៌មានរដ្ឋចិន​ស៊ីនហួរ ចុះផ្សាយថាការឈានដល់ចាប់ខ្លួនមនុស្ស៣៧នាក់នេះគឺបន្ទាប់ពី​នគរបាលនៅខេត្តសានដុងបានប្រកាសកាលពីខែមុនថាពួកគេបានចាប់ខ្លួន​មនុស្សពីរនាក់ត្រូវជាម្តាយនិងកូនស្រីដោយ​ចោទពីបទលក់និងទិញវ៉ាក់សាំងខុសច្បាប់។​ បន្ទាប់មកមានការស៊ើបអង្កេតបន្តទើបឈានដល់ការចាប់ខ្លួន​មនុស្ស៣៧នាក់ទៀតនេះ។​ នេះបើតាមសារព័ត៌មាន BBC។​

សមត្ថកិច្ចប៉ាន់ប្រមាណថាវ៉ាក់សាំងខុសច្បាប់ដែលរកឃើញចរាចរណ៍នោះមានតម្លៃប្រមាណ៨៨លានដុល្លារ។​ បញ្ហាការចរាចរណ៍ឱសថខុសច្បាប់នេះគឺបានកើតឡើងតាំងពីឆ្នាំ២០១១ ហើយមានការរិះគន់ខ្លាំងនៅក្នុងប្រទេសចិន។​ ចំណាត់ការចុះបង្ក្រាបទ្រង់ទ្រាយធំនេះបន្ទាប់ពីមានការស្នើឡើងពីអ្នកផលិត អ្នកលក់ និង អ្នកទិញវ៉ាក់សាំង។​

បញ្ហានៃការចរាចរណ៍ឱសថខុសច្បាប់នេះស៊ីនហូរបានបញ្ជាក់ថាមានមនុស្សពាក់ព័ន្ធរាប់រយនាក់ផ្សេងទៀត ដែលកំពុងធ្វើដំណើរឆ្លងកាត់ខេត្តប្រមាណ២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ