លោកស្រី អ៊ុង សានស៊ូជី នឹងក្លាយជារដ្ឋមន្ត្រីការបរទេស

លោកស្រី អ៊ុង សានស៊ូជី (រូបភាពពី CNA)

មេដឹកនាំគណបក្សប្រឆាំងដែលសកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា​នឹងក្លាយជារដ្ឋមន្ត្រីការបរទេសនៅពេលរដ្ឋា​ភិបាលស៊ីវិលថ្មីឡើងកាន់អំណាចនៅក្នុងថ្ងៃទី១ខែមេសាខាងមុខនេះ។

មន្ត្រីគណបក្សសម្ព័ន្ធជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យបានថ្លែងថា លោកស្រី អ៊ុង សាន ស៊ូជី បានប្តេជ្ញារួចហើយថា នឹងធ្វើជារដ្ឋមន្ត្រីការបរទេស ខណៈលោក Htin Kyaw ជាជំនួយការលោកស្រីទទួលបានតំណែងជាប្រធានា​ធិបតី។ រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សប្រឆាំងដែលទទួលបានជ័យជម្នះពីការបោះឆ្នោតកាលពីខែវិច្ឆិកានោះនឹងចូលកាន់តំណែងនៅសប្តាហ៍។​ នេះបើតាមប្រភពសារព័ត៌មាន Channel News Asia។

លោកស្រី អ៊ុង សានស៊ូជី ជាស្ត្រីម្នាក់ក្នុងចំណោមសមាជិកគណបក្សសម្ព័ន្ធជាតិ​៦នាក់ផ្សេងទៀតដែលគណៈរដ្ឋមន្ត្រីបានរៀបចំក្នុងបញ្ជីឈ្មោះកាលពីថ្ងៃចន្ទម្សិលមិញត្រៀមសម្រាប់តំណែងរដ្ឋមន្ត្រីការបរទេស។ ប៉ុន្តែ​អ្នកនាំពាក្យរដ្ឋសភាលោក​ Mann Win Khaing Than ថ្លែងថាគេនៅមិនទាន់កំណត់ជាក់លាក់ថាអ្នកណា​ត្រូវ​ទទួលតំណែងនេះនៅឡើយទេ។​

ទោះយ៉ាងណាអ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យលោក Zaw Myint Maung ​បញ្ជាក់ថា លោកស្រី អ៊ុង សានស៊ូជី នឹងដឹកនាំក្រសួងការបរទេស ហើយលោកក៏បានបង្ហើបឲ្យដឹងទៀតថាលោកស្រីនឹងកាន់កិច្ចការមួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ