រដ្ឋមន្ត្រីការបរទេសបែលហ្សិកថ្លែងថាអ្នកដែលស្លាប់និងរងរបួសក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែកអត្តឃាតកាលពីដើមសប្តាហ៍នេះនៅព្រុចសែលគឺមានសញ្ញាតិប្រមាណ៤០មកពីប្រទេសផ្សេងគ្នា។
រដ្ឋមន្ត្រីការបរទេសលោក Didier Reynders ថ្លែងតាមទូរទស្សន៍រដ្ឋ RTBF ថាអ្នករងរបួសនិងស្លាប់មានសញ្ញាតិប្រមាណ៤០ផ្សេងគ្នានោះគឺមកពី ប៉េរូ ម៉ារ៉ុក អាមេរិកខាងជើង និងបណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀត។ នេះបើតាមសារព័ត៌មាន Channel News Asia។
បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបែលហ្ស៊ិកបញ្ជាក់ថាក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះនិងនៅស្ថានីយ៍រថភ្លើងក្រោមដីកាលពីថ្ងៃអង្គារនោះបានបណ្តាលឲ្យមនុស្ស៣១នាក់ស្លាប់និង២៧០នាក់រងរបួស៕