ធនាគារកណ្តាលម៉ាឡេស៊ីចាត់វិធានការប្រឆាំងក្រុមហ៊ុន​1MDB

ប្រធានធនាគារកណ្តាលម៉ាឡេស៊ី​លោកស្រី​ Zeti Aktar Aziz (រូបភាពពី Mediacorp)

ប្រធានធនាគារ​កណ្តាល​ម៉ាឡេស៊ីប្រកាសចាត់វិធានការផ្នែករដ្ឋបាលប្រឆាំងក្រុមហ៊ុន​អភិវឌ្ឍន៍1MDB  ដោយ​ចោទថាក្រុមហ៊ុននេះពាក់ព័ន្ធនឹងការធ្វើឲ្យបែកធ្លាយឯកសារគម្រោងអភិវឌ្ឍន៍របស់ជាតិ​ទៅក្រៅប្រទេស។​

ប្រធានធនាគារកណ្តាលម៉ាឡេស៊ី​លោកស្រី​ Zeti Aktar Aziz ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធម្សិល​មិញថាធនាគារណាហ្គារ៉ាបានចាប់ផ្តើមចំណាត់ការផ្នែករដ្ឋបាល​ដាក់ទណ្ឌកម្មប្រឆាំងក្រុមហ៊ុន​1MDBដែលធ្វើឲ្យបែកធ្លាយឯកសារគម្រោងអភិវឌ្ឍន៍ក្នុងទឹកប្រាក់១,៨៣ពាន់លានដុល្លារ។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

កាលពីដើមឆ្នាំមុន​ធនាគារកណ្តាលម៉ាឡេស៊ីក៏បាន​លុបចោលគម្រោងអនុញ្ញាតការវិលត្រលប់វិញរបស់ក្រុមហ៊ុន​1MDB ដោយបញ្ជាក់ថាការងារក្រុមហ៊ុននេះ​មានភាពមិនត្រឹមត្រូវនិងមិនច្បាស់លាស់មួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ