រដ្ឋាភិបាលជួយពលការិនី៤នាក់ពីម៉ាឡេស៊ីឲ្យត្រឡប់មកកម្ពុជាវិញ

ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជួយស្ត្រីខ្មែរ៤នាក់ដែលបានទៅធ្វើការ ក្នុងប្រទេសម៉ាឡេស៊ី ឲ្យវិលត្រឡប់មកកម្ពុជាវិញ។

ក្នុងលិខិតមួយចេញនៅថ្ងៃទី២៤ ខែមីនា ក្រសួងការបរទេសបានឲ្យដឹងថា ពលការិនីខ្មែរទាំង៤រូបដែលត្រូវបានជួយសង្គ្រោះមានឈ្មោះ ស៊ុន មុំ អាយុ ២៨ ឆ្នាំ មានស្រុកកំណើត នៅស្រុកក្រគ ខេត្តពោធិសាត់បានទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ២០១៤ តាមរយៈក្រុមហ៊ុន CMO នៅកម្ពុជា និងក្រុមហ៊ុន PUNCAKMAS នៅម៉ាឡេស៊ី និង បានទៅស្ថានទូត នៅថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០១៦ សុំឲ្យ ជួយទាមទារប្រាក់ខែពីថៅកែក្រុមហ៊ុន PUNCAKMAS និងជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។ ក្រុមហ៊ុន PUNCAKMASបានបើកប្រាក់ខែឲ្យពលការិនី ស៊ុន មុំ បន្ទាប់ ពីមានការធ្វើអន្តរាគមន៍ពីស្ថានទូត ។

លិខិតបន្តថា ពលការិនីម្នាក់ទៀតមានឈ្មោះ សា ហ្វាអ៊ីលីន អាយុ ៣៧ឆ្នាំ មានស្រុកកំណើត ស្រុកចំការលើ ខេត្តកំពង់ចាមបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៥ ធ្វើការនៅកសិដ្ឋានដាំបន្លែ និងបានទៅស្ថានទូត នៅថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៦ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញដូចគ្នា។ ចំណែកពលការរីនីឈ្មោះ ភាច នាន អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ បានទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ ធ្វើការផ្នែកបោសសំអាត និងបានទៅស្ថានទូត នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៦ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។

លិខិតដដែលឲ្យដឹងទៀតថា ពលការិនីដែលត្រូវបាជួយសង្គ្រោះម្នាក់ទៀតឈ្មោះ ពឿន មួយ អាយុ ២៨ ឆ្នាំ មានស្រុកកំណើតនៅ ខេត្តព្រះវិហារបានទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤ តាមរយៈក្រុមហ៊ុន168 Manpower Supply Co.,Ltd នៅកម្ពុជា និងក្រុមហ៊ុន Comy Venture នៅម៉ាឡេស៊ី ធ្វើការផ្នែកបោសសម្អាត។ ពលការិនីរូបនេះបានទៅស្ថានទូតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ សុំឲ្យជួយទាមទារប្រាក់ខែពីថៅកែ និងជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

ក្រសួងការបរទេសបានបន្ដថា ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងការហូបចុកជូនដល់ពលការិនីទាំង៤រូបផងដែរ។

ក្រសួងបានបញ្ជាក់ថា ពលការិនី ស៊ុន មុំ ពលការិនី សា ហ្វាអ៊ីលីន និងពលការិនី ភាច នាន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៦ វេលាម៉ោង ០៧:៣៥ នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦។ ចំណែកពលការិនី ពឿន មួយ នឹងមកដល់ថ្ងៃទី២៨ ខែមីនា វេលារម៉ោង១៥និង៥៥នាទីនៅអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញតាមជើងយន្ដហោះAK534៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered