សភាមីយ៉ាន់ម៉ាអនុម័តតែងតាំងសមាសភាពរដ្ឋាភិបាលថ្មី

(រូបភាពពី AFP)

សភាមីយ៉ាន់យ៉ាបានអនុម័តបញ្ជីឈ្មោះសមាសភាព​រដ្ឋាភិបាលដែលរៀបចំឡើងដោយប្រធានាធិបតី​ Htin Kyaw ដែលការអនុម័តតែងតាំងនេះ​ធ្វើឡើងដោយប្រុងប្រយ័ត្ន​ក្នុងការត្រួតពិនិត្យលើប្រវត្តិអប់រំនិងការសិក្សា។​

ការប្រជុំអនុម័តកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញសភាមីយ៉ាន់ម៉ាបានអនុម័តលើបញ្ជីឈ្មោះរដ្ឋមន្ត្រីចំនួន១៨រូប ក្នុងនោះមានទាំងឈ្មោះលោកស្រី អ៊ុង សានស៊ូជី ផងដែរ។  ទោះយ៉ាងណាមិនទាន់មានព័ត៌មានបញ្ជាក់ផ្លូវការថាលោកស្រី អ៊ុង សានស៊ូជី ដឹកនាំក្រសួងណាមួយទេ តែមន្ត្រីគណបក្សសម្ព័ន្ធជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យបង្ហើបថាលោកស្រីនឹងដឹកនាំក្រសួងការបរទេសហើយអាចកាន់កិច្ចការមួយចំនួនទៀត។​ នេះបើតាម សារព័ត៌មានមីយ៉ាន់ម៉ា។​

ក្នុងដំណើរនៃការតែងតាំងនេះគឺមានការពិនិត្យតឹងរឹងចំពោះរដ្ឋមន្ត្រីថ្មីទៅលើប្រវត្តិនៃការសិក្សានិងប្រវត្តិការ​ងារ។​ សារព័ត៌មានមីយ៉ាន់ម៉ាបញ្ជាក់ថាលោកស្រី អ៊ុង សានស៊ូជី នឹងមានឥទ្ធិពលខ្លាំងលើការសម្រេចលើគោលនយោបាយនានា បើទោះជាលោកស្រី​មិនបានកាន់តំណែងជាប្រធានាធិបតីក៏ដោយ។​

តាមគម្រោងរដ្ឋាភិបាលស៊ីវិលថ្មីរបស់មីយ៉ាន់ម៉ានឹងចូលកាន់តំណែងដឹកនាំប្រទេសនៅថ្ងៃទី១ខែមេសាខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ