ទីផ្សារមូលបត្រចាប់ផ្តើមដំណើរការជាលើកដំបូងនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ទីផ្សារមូលបត្រលើកដំបូងនៅក្នុងប្រទេសមីយ៉ាន់ម៉ា (រូប​ពី Channel News Asia)

ក្រុមហ៊ុនផ្សារមូលបត្រមួយជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយជាមួយក្រុមហ៊ុនរបស់សិង្ហបុរីបានបើកស្នាក់ការ និងដំណើររបស់ខ្លួននៅក្នុងទីក្រុងយ៉ាងហ្គូន ខណៈប្រទេសធ្លាប់គ្រប់គ្រងដោយរដ្ឋាភិបាលយោធាមួយនេះធ្វើកំណែទម្រង់ក្នុងការដឹកនាំ។

ក្រុមហ៊ុនឈ្មោះវិនិយោគមីយ៉ាន់ម៉ាទី១(FMI) បានបើកកាលពីខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងយ៉ាងហ្គូន ហើយប្រកាសដំណើរការជាផ្លូវការនៅថ្ងៃស្រុកនេះ។ ក្រុមហ៊ុននេះបើកវិនិយោគលើវិស័យអចលនទ្រព្យ បដិសណ្ឋារកិច្ច ការថែទាំសុខភាព និងសេវាហិរញ្ញវត្ថ។ នេះបើតាមប្រភពសារព័ត៌មាន Channel News Asia។
ក្រុមហ៊ុននេះដឹកនាំដោយលោក Serge Pun ជាពាណិជ្ជករល្បីឈ្មោះមួយរូបជនជាតិមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នលោកជាប្រធានក្រុមហ៊ុនអចលនទ្រព្យ និងជាប្រធានធនាគារយោមា។

លោក Serge Pun ថ្លែងថា ថ្ងៃនេះគឺជាឱកាសដំបូងនៃការធ្វើពាណិជ្ជកម្មនេះ ប៉ុន្តែវាគឺជាទីផ្សារដ៏វែងឆ្ងាយទៅថ្ងៃអនាគត។ លោកបង្ហាញក្តីសង្ឃឹមថា ទីផ្សារមូលបត្រថ្មីនេះនឹងចូលរួមយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា និងជាការផ្តល់ទុនដល់ក្រុមហ៊ុនផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ