​ក្រុម​រដ្ឋ​ឥស្លាម​រៀបចំ​គម្រោង​វាយប្រហារ​នៅ​អាស៊ី​ខាងកើត​រួមទាំង​ជប៉ុន​

ជនជាតិជប៉ុន​ដែលត្រូវបានគេសម្លាប់កាត់ករកាលពីឆ្នាំមុន(​រូប​ភាពពីសារព័ត៌មាន​The Japan Time)

​ក្រុម​រដ្ឋ​ឥស្លាម​ប្រកាស​ពង្រីក​ការវាយប្រហារ​របស់ខ្លួន ឆ្ពោះ​ទៅ​អាស៊ី​ខាងកើត​រួមទាំងប្រទេស​ជប៉ុន​ផង ដោយ​បញ្ជាក់​ថា ធ្វើឡើង​តាមរយៈ​ការ​ចាប់ពង្រត់ និងការសម្លាប់​ជនជាតិ​ជប៉ុន​។​

​តាម​ការផ្សព្វផ្សាយ​របស់​វិទ្យាស្ថាន​ជាតិ​ សម្រាប់​ការសិក្សា​កា​រ​ពារ​របស់​ជប៉ុន​គឺ ពួក​រដ្ឋ​ឥស្លាម កំពុង​គំរាមកំហែង​ដល់​សន្តិសុខ​របស់​អាស៊ី​ខាងកើតដែល​រួម​បញ្ជូ​លទាំង​ជប៉ុន មនុស្ស​នៅ​អាស៊ី និង ស្ថានទូត​នានា​នៅ​មជ្ឈឹម​បូ​ព៌ា ដែល​ពួកគេ​មាន​មហិច្ឆតា​ចង់​ពង្រីក​ក្រុមរបស់​ខ្លួន​នៅ​តំបន់​នេះ​ទៀត ហើយ​បច្ចុប្បន្ន​ពួកគេ​កំពុងតែ​ជ្រើសរើស​អ្នក​វាយប្រហារជាលក្ខណៈអន្តរជាតិ​នៅ​តាម​បណ្តា​ប្រទេស​នៅ​អាស៊ី​។​ នេះ​បើ​តាម​សារព័ត៌មាន​The Japan Time​។​

​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការសិក្សា​ការពារ​ បានពិនិត្យ​លើ​យុទ្ធសាស្ត្រ​អាស៊ី​ខាងកើត បញ្ជាក់ថា ក្រុម​ឧទ្ទាម​ដែល​គំរាមកំហែង​នេះ ជា​ក្រុម​ដែល​គេ​ស្គាល់​ភាគច្រើន​ថា រដ្ឋ​ឥស្លាមដែលកំពុង​វាយប្រហារ​នៅ​អ៊ីរ៉ាក់ និង​នៅ​ភាគ​ខាងកើត​នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ានេ​។​

​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​ការពារជាតិ​ជប៉ុន គឺ​ការសិក្សា​លើ​កម្លាំងប្រដាប់អា​វុ​ធ ផ្តោត​លើ​ក្រុម​រដ្ឋ​ឥស្លាម​គឺ​បញ្ជាក់ថា ជប៉ុន​បាន​ក្លាយជា​គោលដៅ​សំខាន់នៃ​ការ​វាយប្រហារ​ពី​ក្រុម​រដ្ឋ​ឥស្លាម​នៅ​អាស៊ី​។​

​ការផ្សព្វផ្សាយ​របាយការណ៍​របស់​ជប៉ុន​នេះ គឺ​ក្រោយបី​ថ្ងៃដែល​តួ​ក​គី បាន​ឃាត់ខ្លួនបុរស​ម្នាក់​ជា​ជាតិ​ជប៉ុន​អាយុ​២៣​ឆ្នាំ ដោយ​មាន​ការសង្ស័យថា បុរស​នេះ​មានបំណង​ឆ្លងកាត់​ព្រំដែន​ទៅក្នុង​ប្រទេស​ស៊ី​រី​ចូលរួម​សកម្មភាព​ជា​មួយ​ក្រុមរ​ដ្ឋ​ឥស្លាម​។​

​កាលពី​ឆ្នាំមុន​បុរស​ជនជាតិ​ជប៉ុន​ពីរ​នាក់ ត្រូវបាន​ក្រុម​រដ្ឋ​ឥស្លាម​ចាប់ខ្លួន និងសម្លាប់​ដោយ​ការ​កាត់​ក្បាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ