សកម្មជនព្រៃឡង់ត្រូវជនមិនស្គាល់មុនកាប់ឱ្យរបួស

យុវតី ផន សុភក្រ្ត អាយុ២៣ឆ្នាំ ជាសមាជិកបណ្តាញយុវជនព្រៃឡងខេត្តក្រចេះម្នាក់រងរបួសធ្ងន់ដោយសារជន មិនស្គាល់មុខ លួចកាប់និងពូថៅក្នុងពេលក្រុមរបស់នាងចុះល្បាតការពារព្រៃឡង់។

នៅម៉ោងប្រមាណ ១និង៣៧នាទីរំលងអាធ្រាត ក្នងពេលក្រុមការងារលង់លក់ទាំអស់គ្នា ក៍មានជនមិស្គាល់មុខចូលមកលួច កាប់និងពូថៅលើយុវត្តី ផន សុភក្រ្ត បណ្តាយឲ្យរងរបួសជើងធ្ងន់ធ្ងរ ដោយសារស្ថានភាពក្នុងព្រៃងងឹត និងខ្លាចមានការស្ទាក់តាមផ្លូវរបស់ក្រុមជនបង្ករអ្នករបួសត្រូវទុក រហូតដល់ម៉ោង៥ទាបភ្លឺទើប ក្រុមយុវជនសម្រេច់បញ្ជូនអ្នករបួសមកកាន់ភូមិអាចើលនិងបន្តរបញ្ជួនទៅមន្ទីរពេទ្យ បង្អែកខេត្តក្រចេះ។

រហូតមកដល់ពេលនេះអ្នករបួសបានធូរស្រាលបន្តិចវិញហើយ តែត្រូវការពេលយូរទៀតដើម្បីព្យាបាលទើរបួសអាចជាសះស្បើយវិបាន។

យុវតី ផន សុភក្រ្ត អាយុ២៣ឆ្នាំរស់នៅភូមិ អារចើល ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ជាសមាជិក ក្រុមយុវជនស្មគ្រចិត្តការពារព្រៃឡងម្នាក់យ៉ាងសកម្ម ដែលតែងយកចិត្តទុកដាក់ក្នុងការ ការពាធន់ធានធម្មជាតិ តែងចុះសហការណ៍ជាមួយ និងអាជ្ញាធរ និងអង្គការផ្សេងៗដែលធ្វើការលើវិស័យព្រៃឈើរ និងធនធានធម្មជាតិ ក្នុងប្រទេសកម្ពុជា មុននិងចុះល្បាត ក្រុមយុវជនបានដាក់ពាក្យជួនដំណឹងទៅអាជ្ញារហើយ និងសុំកិច្ចសហការណ៍ តែអាជ្ញាធរ ថាជាប់រវល់ពុំអាចចូលរួមបាន៕

ក្រុមយុវជនស្មគ្រចិត្ត បណ្តាញព្រៃឡង អង្គការសង្គមស៊ីវិលដែលធ្វើការ រលើការការពារធនធានធម្មជាតិ អំពាវនាវសុំឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់លើ ការទុបស្កាត់បទ ល្មើសព្រៃឈើរ ដែលនាំមកនូវវិនាសកម្មព្រៃឈើរធ្ងធ្ងរ ឈាន ទៅដល់ការបាត់ទាំងស្រុងនូវ ធនធានធម្មជាតិ ដ៍មានតំលៃរបស់ជាតិទាំមូល និងការបំរ៉ែបំរួលអាកាសធាតុ នៅកម្ពុជា វាជាគ្រោះធម្មជាតិ ដែលជាក្តីបារម្មណ៍របស់មនុស្សជាតិទូទាំពិភពលោក ព្រមទាំង បអង្កេតរកមុខជនដៃដល់ដែលព្រព្រឹត្តមក លើយុវតី ផន សុភក្រ្ត សកម្មជនការពារព្រៃឈើរយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោក ឯក សុវណ្ណា ជាអ្នកដឹកនាំក្រុម បានឲ្យដឹងថា៖នៅថ្ងៃ២៣មិនា ២០១៦ក្រុមការងារយុវជនស្មគ្រចិត្ត និងបណ្តាញការពារព្រៃឡង់សរុប៦១នាក់មកពីបួនខេត្តក្នុងនោះមាន កំពង់ធំ ក្រចេះស្ទឹងត្រែង និងខេត្តព្រះវិហារនិងអង្គកាសង្គមស៊ីវិលធ្វើការលើវិយ័យព្រៃឈើពីររូបទៀតបាន ចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់អូរតាចើល ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ រយៈពេល5ថ្ងៃ។ ក្នុងពេលចុះល្បាតក្រុមការងារចាប់បានរណាយន្ត11គ្រឿង គោយន្តកន្រ្តៃ ៥គ្រឿងក្នុងនោះមានគោយន្ត២គ្រឿមានដឹកឈើប្រមាណ2មែត្រគូបក្នុងមួយគោយន្តជាប្រភេទឈើផ្តៀកនិងឈើទាល។

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។