បែលហ្សិកដោះ​លែង​ជនសង្ស័យតែ​ម្នាក់គត់​ដែលត្រូវ​ចោទពីបទវាយប្រហារនៅក្រុងព្រុចសែល

(រូបភាពពី Reuters)

រដ្ឋអាជ្ញាបែលហ្សិក​បាន​ឲ្យ​ដឹង​ថាជនសង្ស័យតែម្នាក់​គត់ក្នុងការវាយប្រហារនៅទីក្រុងព្រុចសែលដែល​ត្រូវ​បាន​ចោទប្រកាន់កាល​ពី​សប្ដាហ៍​​មុនត្រូវបានដោះលែង​កាលពីថ្ងៃចន្ទបន្ទាប់ពីខ្វះខាត​ភស្តុតាងដើម្បី​បង្ហាញ​ការ​ជាប់ពាក់ព័ន្ធ​របស់​ជន​នោះទៅ​នឹង​ការ​សម្លាប់រង្គាល។

ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកបានកំណត់អត្តសញ្ញាណបុរសដែល​ត្រូវ​បាន​ចោទប្រកាន់​នោះ​ថា​មាន​ឈ្មោះ Faycal Cheffou ដែលអះអាងថាជាអ្នកកាសែតឯករាជ្យម្នាក់​។ លោក Cheffou ត្រូវបានចោទប្រកាន់កាលពីថ្ងៃសៅរ៍ពី​បទ​ “ចូលរួមក្នុងក្រុមភេរវកម្ម ឃាតកម្ម​ភេរវកម្ម និងប៉ុនប៉ង​ឃាតកម្ម​ភេរវកម្ម”​។

ការិយាល័យរបស់រដ្ឋអាជ្ញាសហព័ន្ធបាននិយាយនៅ​ក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបានផ្តល់សេចក្តីលម្អិតថា​​៖  “សូចនាករដែលនាំឲ្យ​ឈាន​ទៅដល់ការចាប់ខ្លួន លោក Faycal មិនត្រូវបញ្ជាក់​ដោយ​ការ​ស៊ើបសួរ​ដែល​បាន​បន្ត​ធ្វើ​។ ជាលទ្ធផល ជន​នោះ​ត្រូវបានដោះលែង​ដោយអង្គចៅក្រមដែល​ពិនិត្យមើល​”។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយព័ត៌មាន ​Channel News Asia​។

ប្រភពស្និទ្ធម្នាក់​នឹងការស៊ើបអង្កេតបានប្រាប់ភ្នាក់ងារ​ព័ត៌មាន​ AFP កាល​ពីកន្លងទៅ​ថា រដ្ឋ​អាជ្ញាបាន​មើល​ទៅ​លើ​ទ្រឹស្តីដែលថា លោក Faycal គឺជាបុរសទីបីដេល​ត្រូវ​បាន​គេ​ឃើញ​នៅក្នុងវីដេអូរបស់​CCTV រួមជាមួយនឹង​អ្នក​បំផ្ទុះគ្រាប់បែកអត្តឃាត២នាក់​ទៀង​នៅព្រលានយន្តហោះហ្សាវ៉ានធឹម (Zaventem)។

នគរបាល​បែលហ្ស៊ិកកាលពីថ្ងៃចន្ទ​បានចេញផ្សាយកាលរូបភាពមួយ​ចំនួន​របស់​ CCTV ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ។

នៅក្នុងវីដេអូនោះ បុរសម្នាក់មាន​ពាក់មួក និងអាវ​ក្រៅ​ពណ៌​ស ត្រូវគេមើលឃើញរុញរទេះជាមួយកាបូបធំមួយ ដើរ​កាត់​សាលចេញដំណើរ នៅ​ក្បែរ​អ្នក​បំផ្ទុះ​គ្រាប់​បែក​លោក អ៊ីប្រាហ៊ីមអែល Bakraoui និងលោក​ Najim Laachraoui៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ