អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Egypt Air បានឲ្យដឹងថា ជើងហោះហើរក្នុងស្រុកមួយរបស់ក្រុមហ៊ុននេះ ត្រូវបានចោរប្លន់ ពេលធ្វើដំណើរពីទីក្រុងអាឡិចសាន់ឌ្រា (Alexndria) ទៅក្រុងទៅទីក្រុងខៃរ៉ូ (Cairo)។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា ស្ត្រីអ្នកនាំពាក្យម្នាក់ឲ្យក្រុម Egypt Air ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពួកអ្នកដែលបានប្លន់យន្តហោះនោះបានសុំឱ្យយន្តហោះនោះចុះចតនៅកោះស៊ីប្រាស់ (Cyprus)។
ក្រោយមកទូរទស្សន៍របស់រដ្ឋបានរាយការណ៍ថា យន្តហោះនោះបានចុះចតនៅព្រលានយន្តហោះ Larnaca លើកោះ Cyrpus។
ទូរទស្សន៍ CNN បានរាយការណ៍ថា យន្តហោះម៉ាក A320 បានចេញដំណើរពីទីក្រុងអាឡិចសាន់ឌ្រានៅម៉ៅង៨ ម៉ៅងក្នុងស្រុក ដោយមានអ្នកដំណើរ៨១នាក់ជិះនៅលើយន្តហោះនេះ។
យ៉ាងណាក៏ដោយ ប្រភពមួយចំនួនបានរាយការណ៍ថា មានមនុស្ស៥៥នាក់នៅលើយន្តហោះនោះ៕