លោក អូបាម៉ា នឹង​ជួប​ជាមួយ​មេដឹកនាំ​​ជប៉ុននិង​កូរ៉េ​ខាង​ត្បូង​និយាយ​រឿង​កូរ៉េ​ខាង​ជើង

(រាប់ពីឆ្វេង)ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-Hye, លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា, និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបភាពពី AFP)

សេតវិមានបានឲ្យ​ដឹង​ថាលោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-Hye នៅថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះនៅក្រៅកិច្ចប្រជុំកំពូលសន្តិសុខនុយក្លេអ៊ែរដោយ​នឹងលើក​ឡើង​ពី​បញ្ហា​ប្រទេសកូរ៉េខាងជើងទៅ​ពិភាក្សា​។

សារព័ត៌មាន​ Channel News Asia បាន​រាយការណ៍​ថា នៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយលោកស្រី Park និង​លោក អាបេ លោកអូបាម៉ា ​ប្រាកដថានឹង​ពិភាក្សាពី​ការ​កើន​ឡើង​នៃ​វោហាសាស្ត្រ​របស់​ប្រទេសកូរ៉េខាងជើងដែលបានធ្វើតេស្តអាវុធ​នុយក្លេអ៊ែរកាល​ពី​ខែមករា និងបាញ់​កាំជ្រួចរយៈចម្ងាយឆ្ងាយក្នុង​ខែ​កុម្ភៈ បង្កឱ្យមានការដាក់ទណ្ឌកម្មអន្ដរជាតិជា​ថ្មី។

សេតវិមានបានឲ្យ​ដឹង​ថា៖ កិច្ចប្រជុំនេះនឹងជាឱកាសមួយសម្រាប់មេដឹកនាំទាំងបីដើម្បីពិភាក្សាអំពីការឆ្លើយតបរួម​គ្នា​មួយ​ទៅនឹងការគំរាមកំហែងដែលបានធ្វើ​ឡើង​ដោយកូរ៉េខាងជើង និងដើម្បីជំរុញ កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក

កិច្ចប្រជុំត្រីភាគីនៅថ្ងៃព្រហស្បតិ៍ក្នុង​ក្រុងវ៉ាស៊ីនតោននោះ​ គឺ​ចំថ្ងៃតែមួយដែលលោក អូបាម៉ា គ្រោងនឹងជួបមួយទល់នឹងមួយជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង។

បញ្ហា​ប្រទេសកូរ៉េខាងជើងច្បាស់​ថានឹង​ត្រូវ​បាន​បញ្ចូល​នៅ​កិច្ចពិភាក្សារវាងលោក អូបាម៉ា និងលោក ស៊ី ជិនពីង ផងដែរ។ ប្រទេសចិនគឺជាសម្ព័ន្ធមិត្តតែមួយគត់របស់ទីក្រុងព្យុងយ៉ាង។ អ្នកបង្កើតគោលនយោបាយអាមេរិកបានជំរុញឱ្យក្រុងប៉េកាំងដាក់សម្ពាធលើប្រទេសនេះឱ្យបញ្ឈប់ការរឿង​នុយក្លេអ៊ែរ ប៉ុន្តែប្រទេសចិនមានការព្រួយបារម្ភអំពីស្ថិរភាពនៃប្រទេសជិតខាងរបស់ខ្លួន។

នៅ​ថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រខាង​មុខនេះ លោក អូបាម៉ា នឹងស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសជាច្រើន​រួមទាំងប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង ប្រធានាធិបតី​ខាង​ត្បូង​លោកស្រី Park Geun-Hye និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អាបេ និងប្រមុខ​រដ្ឋ​ប្រទេស​ផ្សេងទៀត ដើម្បីពិភាក្សាពី​កង្វល់សុវត្ថិភាពនុយក្លេអ៊ែរដ៏​ស្មុគ្រស្មាញ​។ ក្ដី​ព្រួយបារម្ភ​ថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអាចទទួល​បាន​សម្ភារនុយក្លេអ៊ែរ​ត្រូវបានគេរំពឹងថានឹង​ក្លាយ​ទៅ​ជា​របៀបវារៈសំខាន់​នៅ​ក្នុង​កិច្ចប្រជុំកំពូលនេះ។

ទោះយ៉ាងណា ​កិច្ចប្រជុំកំពូលនេះនឹងមិនដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងការធ្វើតេស្តអាវុធនារបស់កូរ៉េខាងជើង​ពេល​ថ្មីៗ​នេះនោះទេ ប៉ុន្តែអាចនិយាយ​ពី​​ការបញ្ឈប់ការផ្តល់សម្ភារនុយក្លេអ៊ែរទៅកាន់ប្រទេសនេះដែលអាចប្រើប្រាស់​សម្ភារ​ទាំង​នោះ​ដើម្បីផលិត​អាវុធ​អាវុធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ