នៅហ្សកហ្ស៊ីចាត់ទុកអ្នកនយោបាយបង្ហាញរឿងផ្លូវភេទរបស់គូប្រជែងជាអំពើថោកទាប

(រូបភាពពី BBC)

ប្រជាពលរដ្ឋនៅហ្សកហ្ស៊ី​បានផ្ទុះការតវ៉ាប្រឆាំងមេដឹកនាំគណបក្សកាន់អំណាចដែលបានរៀបចំក្រុមការងារដើម្បីស្វែងរកបញ្ហារឿងរ៉ាវផ្លូវភេទរបស់អ្នកនយោបាយគូប្រជែងដោយពួកគេចាត់ទុកថានោះជាអំពើថោកទាប។​

នៅក្នុងពាក់កណ្តាលខែមីនាកន្លងទៅនេះសំឡេងរបស់ស្ត្រីជាអ្នកនយោបាយហ្សកហ្ស៊ី​ពីរនាក់ត្រូវបានគេផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធើណែតពាក់ព័ន្ធទំនាក់ទំនងផ្លូវភេទ។ ជារឿងគួរឲ្យភ្ញាក់ផ្អើលនោះ ប្រជាពលរដ្ឋជាច្រើនមិនបានដកសេចក្តីទុកចិត្តលើអ្នកនយោបាយទាំងពីរនោះទេ ប៉ុន្តែពួកគេបែរជានាំគ្នាតវ៉ាប្រឆាំងនឹងអ្នកដែលទម្លាយរឿងរ៉ាវនេះទៅវិញ។ អ្នកតវ៉ាទាំងនោះអះអាងការរួមភេទជារឿងធម្មតារបស់មនុស្សមិនមែនជា បទឧក្រិដ្ឋទេ តែផ្ទុយទៅអ្នកដែលព្យាយាមយករឿងនេះមកបន្តុះបង្អាប់គូប្រជែងទើបជារឿងថោកទាប។​ នេះបើ តាមសារព័ត៌មាន BBC កាលពីថ្ងៃទី២៧ខែមីនា។​

មូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋហ្សកហ្ស៊ីខឹងសម្បានេះគឺបន្ទាប់ពីការផ្សព្វផ្សាយរឿងរ៉ាវផ្លូវភេទរបស់អ្នកនយោបាយស្រ្តីពីរនាក់នេះ ហើយមានការព្រមានថានឹងមានការផ្សព្វផ្សាយវីឌីអូទំនាក់ទំនងផ្លូវភេទរបស់មនុស្ស​៤នាក់ទៀតដែលក្នុងនោះអ្នកនយោបាយ៣រូបនិងអ្នកសារព័ត៌មាន១រូបប្រសិនជាអ្នកទាំងនោះមិនព្រមលាលែង​ពីតំណែងនៅត្រឹមថ្ងៃទី៣១ខែមីនា។​

កាលពីការបោះឆ្នោតនៅឆ្នាំ២០១២មានការផ្សព្វផ្សាយរឿងផ្លូវភេទរបស់គួប្រជែងគណបក្សប្រឆាំងដើម្បីផលប្រយោជន៍នយោបាយ​ដែរ។ ពេលនោះរដ្ឋាភិបាលដឹកនាំដោយលោកប្រធានាធិបតី Mikheil Saakashvili ហើយមានការរិះគន់លោកបន្ទាប់មកជាលទ្ធផលការបោះឆ្នោតគណបក្សរបស់លោក​ថយចុះការគាំទ្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ