លោកស្រី អ៊ុងសាន ស៊ូជី នឹងកាន់តួនាទីថ្មីប្រហាក់ប្រហែលនាយករដ្ឋមន្ត្រី

ប្រធាន​គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី (រូបពី AFP)

គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី នឹងដាក់សំណើឡើងដើម្បីបង្កើតតួនាទីថ្មីមួយ គឺជាទីប្រឹក្សារដ្ឋ សម្រាប់លោកស្រី ដែលសមាជិកសភាថ្លែងថា ជាការផ្តល់អំណាចឲ្យលោកស្រី ក្នុងការទំនាក់ទំនងរវាងប្រធានាធិបតីនិង សមាជិកសភា។

នៅក្នុងសេចក្តីព្រាងគឺតែងតាំងលោកស្រី អ៊ុងសាន ស៊ូជី ឲ្យមានអំណាចគ្រប់គ្រាន់ក្នុងតួនាទីថ្មីក្នុងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលគេរំពឹងថា សភានឹងលើកទៅជជែកគ្នានៅថ្ងៃសុក្រស្អែកនេះ ដែលជាការបន្ថែមអំណាចមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបន្ថែមទៀតក្នុងការដឹកនាំរដ្ឋាភិបាល។

នៅក្នុងតួនាទីជាទីប្រឹក្សារបស់រដ្ឋនេះគឺបានបូកបញ្ជូលតួនាទីរបស់លោកស្រីក្នុងការគ្រប់គ្រងក្រសួងចំនួន៤ ដែលក្នុងនោះរួមទាំងក្រសួងការបរទេសដែលត្រូវបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញពេលដំណើរការស្បថនៅសភា។

អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យថ្លែងថា តួនាទីថ្មីនេះគឺមានលក្ខណៈប្រហាក់ប្រហែលនាយករដ្ឋមន្ត្រីដែលផ្តល់អំណាចឲ្យលោកស្រី ស៊ូជី អាចគ្រប់គ្រងរដ្ឋាភិបាល និងការទទួលខុសត្រូវយ៉ាងសំខាន់ចំពោះសភា ដំណើរការលទ្ធិប្រជាធិបតេយ្យ និង ការចរចាដើម្បីសន្តិភាពជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ