លោក ហោ ណាំហុង អបអរលោកស្រី អ៊ុងសាន ស៊ូជី ទទួលតំណែងរដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ានម៉ា

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង នា​ពេល​កន្លង​មក

រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាលោក ហោ ណាំហុង បានផ្ញើលិខិតមួយច្បាប់អបអរលោកស្រី អ៊ុងសាន ស៊ូជី ក្នុងឱកាសដែលលោកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ានម៉ា ហើយលោកសង្ឃឹមថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនតទៅមុខទៀត។

ក្នុងលិខិតមួយច្បាប់ជូនទៅកាន់លោក ស្រី អ៊ុងសាន ស៊ូជី ចុះថ្ងៃទី៣០ ខែមីនា លោក ហោ ណាំហុង លោកមានក្ដីសោមនស្សរីករាយជាខ្លាំង ដែលលោកស្រី ស៊ូជី ត្រូវបានសាធារណរដ្ឋសហភាពមីយ៉ានម៉ា បានតែងតាំងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ។

លោក ហោ ណាំហុង បន្តថា៖ “ខ្ញុំមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដ៏ជិតស្និទ្ធជាប្រពៃណី និងកិច្ចសហប្រត្តិបត្តិការរវាប្រទេសទាំងពីរនឹងបន្តរីកចម្រើននៅឆ្នាំទៅមុខទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិ និងប្រជាជនយើងទាំងពីរ ក៏ដូចជា ការកសាងសហគមន៍អាស៊ានដ៏រឹងមាំ និងសមស្រប”

គួរបញ្ជាក់ថា កាលពីម្សិលមិញ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស និងត្រូវដឹកនាំក្រសួងផ្សេងទៀតដូចជាក្រសួងអប់រំ ក្រសួងថាមពល និងអគ្គិសនី និងខុទ្ទកាល័យប្រធានាធិបតី។ លោកស្រីត្រូវបានរារាំងឲ្យក្លាយជាប្រធានាធិបតី ព្រោះរដ្ឋធម្មនុញដែលរៀបចំឡើងដោយក្រុមយោធាបានកំណត់ថា អ្នកដែលមានប្តី ឬកូនជាជនបរទេសមិនអាចក្លាយជាប្រធានាធិបតីបានទេ ខណៈលោកស្រីមានប្តីជាជនជាតិអង់គ្លេស និងមានកូនប្រុសពីរនាក់ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ