ចិនរារាំងសកម្មជនសិទ្ធិមនុស្សរបស់ខ្លួនមិនឲ្យទៅទទួលពានរង្វាន់នៅអាមេរិក​

សកម្មជនការពារសិទ្ធិមនុស្សលោកស្រី Ni Yulan (រូបភាពពី EFE)

ស្ត្រី​សកម្មជនការពារសិទ្ធិមនុស្សជនជាតិចិនបានថ្លែងថា គាត់ត្រូវបានរដ្ឋាភិបាលរារាំងមិនឲ្យចាកចេញពីប្រទេស ខណៈរូបគាត់មានគម្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅដើម​សប្តាហ៍នេះដើម្បីទទួលពានរង្វាន់។​​

សកម្មជនការពារសិទ្ធិមនុស្សលោកស្រី Ni Yulan មានគម្រោងទៅសហរដ្ឋអាមេរិកដើម្បីទទួលពានរង្វាន់ស្ត្រីក្លាហានអន្តរជាតិ។​ ប៉ុន្តែអាជ្ញាធរបានបដិសេធមិនឲ្យធ្វើដំណើរទៅដោយចោទលោកស្រីនិងស្វាមីរបស់គាត់ថា ជាប់ពាក់ព័ន្ធនិងរឿងរ៉ាវផ្សេងៗ។ នេះបើតាមសារព័ត៌មាន BBC។

លោកស្រី Ni Yulan ជាសកម្មជនការពារសិទ្ធិមនុស្សនិងមេធាវីផងនោះថ្លែងថាការធ្វើដំណើរជាសិទ្ធិរបស់ប្រជាពលរដ្ឋ។  លោកស្រីមានគម្រោងទៅទទួលពានរង្វាន់កាលពីថ្ងៃអង្គារនៅវ៉ាស៊ីនតោន ហើយគាត់បានដាក់ពាក្យស្នើសុំលិខិតឆ្លងដែនថ្មីកាលពីខែមុនតែអាជ្ញាធរមិនឲ្យ។​​

លោកស្រីថ្លែងថាពេលដែលគាត់ទៅទទួលលិខិតឆ្លងដែនត្រូវគេប្រាប់ថាគាត់ត្រូវហាមឃាត់មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសទេ។​ សមត្ថកិច្ចចោទលោកស្រី Ni Yulan ថាជាប់ពាក់ព័ន្ធបទឧក្រិដ្ឋដោយសារលោកស្រីសរសេរលិខិតគាំជនជាប់ចោទមួយរូប។​

រដ្ឋាភិបាល​អាមេរិក​បាន​ទទួល​ស្គាល់​ស្ត្រី​១៤​នាក់​មក​ពី​ទូទាំង​ពិភពលោកថាជាស្ត្រីមានសមត្ថភាព​ក្នុង​ការ​ការពារ​យុត្តិធម៌​ សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ​ សមភាព​ខាង​យេនឌ័រ ​និង​ការផ្តល់​អំណាច​ដល់​ក្រុម​ស្ត្រី។​ ក្នុងចំណោមស្ត្រីទាំង១៤នោះ​ក៏មាន​លោកស្រី Ni Yulan ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ