របាយការណ៍បឋមការបាក់ស្ពានអាកាសនៅឥណ្ឌាស្លាប់មនុស្សអស់២២នាក់

ក្រុម​ជួយសង្រ្គោះកំពុងបន្តស្វែងរកអ្នក​ដែលកប់ក្នុងគំនរបាក់បែក (រូបភាព៖ Channel News Asia)

យ៉ាងហោចណាស់មនុស្ស២២នាក់ ត្រូវបានរាយការណ៍ថា ស្លាប់ដោយសារការបាក់​ស្ពានអាកាសមួយនៅក្នុង ប្រទេសឥណ្ឌា  ខណៈស្ពាននោះកំពុងដំណើរការសាងសង់ ហើយ មនុស្សរាប់សិបនាក់ផ្សេងទៀត​ កំពុងជាប់ក្នុងបំណែកបែកបាក់នោះ។​

ស្ពានអាកាសមួយនៅក្នុងទីក្រុងកុលកាតា ទើបសាងសង់បាន១០០ម៉ែត្រ បានបាក់ រលំកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅចំពេលដែលមនុស្សធ្វើដំណើរ ច្រើនលើដងផ្លូវ។ របាយការណ៍បឋមបង្ហាញថា មនុស្ស២២នាក់បានស្លាប់​ ជិត១០០នាក់រងរបួស និងរាប់សិប នាក់ផ្សេងទៀត កំពុងជាប់ក្នុងបំណែកបែងបាក់។នេះ បើតាមសារព័ត៌មាន​Channel News Asia។​

អ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក Anil Shekhawat ថ្លែងថា មនុស្សចំនួន៩២នាក់​ ដែលរងរបួស ដោយសារការបាក់ស្ពាននេះ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។​ លោកថ្លែងថា ចំពោះចំនួនអ្នកស្លាប់អាចនឹង មានការកើន ឡើងលើស២២នាក់ទៀត ព្រោះ មនុស្សរាប់សិបនាក់ទៀតកប់នៅក្នុងគំនរកំទិចបែងបាក់នេះ ហើយក្រុមជួយ សង្គ្រោះ កំពុង បន្តស្វែងរក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ