សភាជាន់ខ្ពស់មីយ៉ាន់ម៉ាអនុម័តតួនាទីរបស់លោកស្រីអ៊ុង សានស៊ូជីទាំងចម្រូងចម្រាស់

លោក ធិន ច និង​លោកស្រី អ៊ុង សានស៊ូជី (រូបភាព៖ Channel News Asia)

សភាជាន់ខ្ពស់របស់មីយ៉ាន់ម៉ាអនុម័ត តួនាទីរបស់លោកស្រីអ៊ុង សានស៊ូជីនៅថ្ងៃសុក្រនេះ ជាទីប្រឹក្សារដ្ឋទាំងមានភាពចម្រូងចម្រាស់ ដោយមានការប្រឆាំងពីសមាជិកសភា អតីតគណបក្សកាន់អំណាច។​

ក្នុងការពិភាក្សាដើម្បីអនុម័តសំណើរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ​ក្នុងការស្នើតួនាទីឲ្យលោកស្រី អ៊ុងសានស៊ូជី នៅព្រឹកថ្ងៃសុក្រនេះ មានការជំទាស់ ខ្លាំងពីសមាជិកសភាមកពីគណបក្សសាមគ្គីភាព សហភាព និង អភិវឌ្ឍន៍ ដោយពួកគេ ចោទថា សំណើនេះ ផ្ទុយពីរដ្ឋធម្មនុញ្ញ។​ ទោះយ៉ាងណាសំណើត្រូវបានអុម័តនៅព្រឹកនេះ ដោយសារសមាជិកសភាមកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ​មាន សំឡេងច្រើន​។ ​នេះ បើតាមសារព័ត៌មានChannel News Asia។

ការស្នើឲ្យលោកស្រី អ៊ុង សានស៊ូជី មានតំណែងជាទីប្រឹក្សារដ្ឋនេះ គឺជាការផ្តល់ អំណាច បន្ថែមឲ្យលោកស្រី មានឥទ្ធិពលក្នុងសភា និង រដ្ឋាភិបាល ខណៈលោកស្រីត្រូវរដ្ឋធម្មនុញ្ញ ចែងមិនឲ្យអាចទទួលតំណែងជាប្រធានាធិបតីបាន។​

ក្រុមសមាជិកសភាដែលជំទាស់និងសំណើនេះ ពួកគេស្នើបញ្ជូនករណីនេះ ទៅក្រុម ប្រឹក្សាធម្មនុញ ដែលក្រុមអ្នកជំនាញខាងច្បាប់ចំនួន៩រូប ដែលបានជ្រើសរើស ដោយ ប្រធានាធិបតី។ ពួកគេក៏បានចោទប្រកាន់ករណីសំណើនេះថា មិនត្រឹមត្រូវដោយដាក់ចំ ឈ្មោះ លោកស្រី អ៊ុង សាន ស៊ូជី ហើយធ្វើឡើងប្រញាប់ប្រញាល់ ទាំងមិនទាន់រៀបចំ កញ្ចប់ថវិកា ឲ្យបានត្រឹមត្រូវផង។​

លោកស្រី អ៊ុង សានស៊ូជី គឺជាមិត្តស្និទ្ធស្នាលរបស់របស់ ធិន ច ហើយលោកស្រី បានជួយដល់លោកធិន ច ឲ្យក្លាយជាប្រធានាធិបតីកាលពីសប្តាហ៍មុន។ ទោះយ៉ាងណា លោកស្រី ធ្លាប់បញ្ជាក់ថា លោកស្រី​នឹងបំពេញការងារឲ្យខ្ពស់ជាងប្រធានាធិបតី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ