ចិននិងអាមេរិកសហការគ្នាទប់ស្កាត់ការសាកល្បងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង

រូបភាព៖ BBC News

មហាអំណាចចិន និង​អាមេរិក ព្រមព្រៀងសហការធ្វើការងាររួមគ្នា ដើម្បីបង្ការកុំឲ្យប្រទេសកូរ៉េខាងជើង បាញ់សាកល្បងអាវុធនុយក្លេងអ៊ែជាថ្មីទៀត  ខណៈរដ្ឋឯកោកូរ៉េខាងជើងនេះ​ត្រៀមសាកល្បងអាវុធរបស់ខ្លួនជាថ្មីទៀត។​​

នៅប៉ុន្មានសប្តាហ៍នេះ កូរ៉េខាងជើងបានរៀបចំសាកល្បងគ្រាប់បែកអ៊ីដ្រូសែន និង កាំជ្រូចមីស៊ីលជាថ្មីទៀត ខណៈប្រទេសនេះកំពុង​គំរាមកំហែងសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង។

នៅក្នុងជំនួបក្រៅកិច្ចប្រជុំកំពូលពីបញ្ហានុយក្លេអ៊ែ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញលោក អូប៉ាម៉ា  និង លោកស៊ីជីនពីង  បានព្រមព្រៀងគ្នា ក្នុងការក្សា កុំឲ្យមានការសាកល្បងអាវុធនុយក្លេអ៊ែនៅក្នុងឧបទ្វីបកូរ៉េ។​

លោកអូ ប៉ាម៉ា ថ្លែងថា លោកនិង លោក ស៊ី បានព្រមព្រាងគ្នាបំពេញកាតព្វកិច្ច អន្តរជាតិ​  ក្នុងការធ្វើយ៉ាងម៉េចក្នុងការទប់ស្កាត់​កុំឲ្យមានការសាកល្បង​អាវុធនុយក្លេអ៊ែដែលបង្កភាពតានតឹង និង ហិង្សាកើតឡើង។

ចំណែកលោកស៊ី ត្រូវបានសារព័ត៌មានរដ្ឋចិន ស៊ីនហូរដកស្រង់សម្តីចុះផ្សាយថា  វាគឺជាការសំខាន់ណាស់ ដែលគ្រប់ភាគីទាំងអស់​អនុវត្តន៍ការដាក់ទណ្ឌកម្មឲ្យបានតឹងរឹង និង ពេញលេញ លើការសម្រេចរបស់អង្គការសហប្រជាជាតិ​លើកូរ៉េខាងជើង។​ ទោះយ៉ាងណា ចិនគឺជាប្រទេសស្និទ្ធស្នាល និងជាដៃគូពាណិជ្ជកម្មធំបំផុតជាមួយកូរ៉េខាងជើង។​

កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែលើកទី៤របស់ខ្លួនកាលពីថ្ងៃទី៦ខែមករា និង បាញ់កាំជ្រូចឆ្លងទ្វីបកាលពីថ្ងៃទី៧ខែកុម្ភៈ នាំឲ្យអង្គការសហប្រជាជាតិ​ប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ