សភាអនុម័តសេចក្ដីព្រាងច្បាប់សហជីពទាំង​ចម្រូូងចម្រាស

កិច្ចប្រជុំសភាកម្ពុជា​កាលពីកន្លងទៅ​

រដ្ឋសភានៅថ្ងៃចន្ទនេះបានអនុម័តសេចក្ដីព្រាងច្បាប់សហជីពដែល​មាន​ភាពចម្រូងចម្រាស ដោយ​ទទួល​បាន​សំឡេង​គាំទ្រ៦៧លើ៩៨ ជាមួយនឹងការជជែកដេញដោលពីតំណាងរាស្ត្រគណបក្សប្រឆាំង។

នៅថ្ងៃចន្ទនេះ រដ្ឋសភាបានបើកកិច្ចប្រជុំសាមញ្ញលើកទី៦ នីតិកាលទី៥ ដោយមានរបៀបវារៈមួយចំនួន ក្នុងនោះ​ក៏មាន​ការ​ពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់សហជីពដ៏ចម្រូងច្រាសផងដែរ។ បន្ទាប់ពីការពិភាក្សា និងជជែក​សួរដេញដោល​ដ៏ស្វិតស្វាញ​ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។រដ្ឋសភា​បានសម្រេច​បោះឆ្នោត​អនុម័ត​សេចក្​ដីព្រាងច្បាប់នេះ ដោយទទួលបានសំឡេងគាំទ្រ៦៧ លើ៩៨សំឡេង។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ ដែលបានឡើងចោទសួរក្នុងកិច្ចប្រជុំនោះ បានថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់ចេញពីកិច្ចប្រជុំនៅល្ងាចថ្ងៃចន្ទនេះថា ទោះបីច្បាប់នេះត្រូវបានអនុម័តក៏ដោយ លោកថា លោកនឹង​បន្តតាមដាន​ការអនុវត្តច្បាប់នេះបន្តទៀត។ លោកបន្តថា លោកនឹងកោះហៅ​រដ្ឋមន្ត្រី​ទៅសាកសួរ ប្រសិនបើការអនុវត្ត​ច្បាប់នេះ​ទៅធ្វើឲ្យមាន​ការ​រឹតត្បិត​សិទ្ធិសេរីភាពរបស់សហជីព​។

ច្បាប់ស្ដីពីសហជីពដែលទើបត្រូវបានរដ្ឋសភាអនុម័តនេះមាន១៧ជំពូក ១០០ មាត្រា។

គួរបញ្ជាក់ថា ខណៈពេលដែលរដ្ឋសភាបើកកិច្ចប្រជុំក្នុងថ្ងៃនេះ សហជីពមួយចំនួនក៏បានធ្វើការតវ៉ានៅខាងមុខរដ្ឋសភា ដោយអះអាងថា ដើម្បីប្រឆាំងនឹងការអនុម័យសេចក្ដីព្រាងច្បាប់សហជីបនេះ។ ក្នុងការតវ៉ានេះ មន្ត្រីសហជីព​ម្នាក់​បាន​រងរបួស​នៅពេលមានការប៉ះទង្គិចគ្នា ពេលក្រុមសន្តិសុខសាលារាជធានីភ្នំពេញបំបែកក្រុមអ្នកតវ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ