ភ្លៀងធ្លាក់ខ្លាំងនៅប៉ាគីស្ថានសម្លាប់មនុស្សអស់ជាង៥០នាក់​

(រូបភាពពី AFP)

យ៉ាងតិចមនុស្ស៥៣នាក់បានស្លាប់និងជាង៦០នាក់ផ្សេងទៀតរងរបួសដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ​នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាននិងនៅដែនដីកាស្មៀរ។​

សារព័ត៌មាន Channel News Asia ចុះផ្សាយថាភ្លៀងធ្លាក់ខ្លាំងនោះនៅក្នុងខេត្ត Khyber Pakhtunkhwa និងនៅជ្រលងភ្នំ Neelam បណ្តាលឲ្យបាក់ស្រុតដី ហើយផ្ទះប្រជាពលរដ្ឋ​មួយចំនួនត្រូវបាក់រលំនិងទឹកលិចដល់ដំបូល។​

របាយការណ៍សមត្ថកិច្ចក៏បានបញ្ជាក់ថាក្នុងចំណោមអ្នកស្លាប់៥៣នោះមានកុមារចំនួន៥នាក់និងស្ត្រី​ចំនួន​៣នាក់។​

អាកាសធាតុប្រែប្រួលនៅប៉ុន្មានឆ្នាំចុងក្រោយបានសម្លាប់ប្រជាជនប៉ាគីស្ថានរាប់រយនាក់ជារៀងរាល់ឆ្នាំ។ កាល​ពីឆ្នាំមុនភ្លៀងបានសម្លាប់មនុស្សអស់៨១នាក់និងបានធ្វើឲ្យប៉ះពាល់ដល់មនុស្សប្រមាណ៣០០ ០០០នាក់នៅទូទាំងប្រទេសប៉ាគីស្ថាន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ