មនុស្ស​២​នាក់​ស្លាប់និង​រាប់សិបនាក់រង​របួស​នៅ​ក្នុង​ឧបទ្ទវហេតុ​​​​រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នៅអាមេរិក

(រូបភាពពី AFP)

រថភ្លើង​មួយ​ខ្សែ​បាន​រត់​ធ្លាក់​ផ្លូវ​នៅ​ពេល​ដែល​វា​បាន​បុក​សម្ភារសំណង់​នៅ​តាម​ផ្លូវ​​នៅ​ជិត​ទីក្រុងហ្វីឡាដាហ្វៀ សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃអាទិត្យ​ដោយ​ឧបទ្ទវហេតុ​​នេះ​បាន​សម្លាប់​មនុស្ស​២​នាក់និងរាប់សិប​នាក់​ទៀត​បាន​រង​របួស។

សារព័ត៌មាន Channel News Asia បាន​រាយការណ៍​ថារថភ្លើងរបស់​ក្រុមហ៊ុន Amtrack ​នោះ​បានធ្វើដំណើរ​​ពី​ទីក្រុង​ញូយ៉ក​ទៅ​កាន់​ទី​ក្រុង​សាវ៉ាន់ណា​(Savannah)ក្នុង​រដ្ឋ​ចចចៀរ (Georgia) តាម​រយៈ​ខ្សែ​ផ្លូវ​ដ៏​មមាញឹក​មួយ​ខ្សែ​នៅ​ភាគឦសានដោយ​បានបុក​ត្រាក់ទ័រឈូស​​ដីមួយ​ ហើយ​មនុស្ស​ដែល​បាន​ស្លាប់​ទាំង​២​នាក់​នោះ​គឺ​ជា​កម្មករ​ផ្លូវ​រថភ្លើង​។

ឧបទ្ទវហេតុ​នេះបានកើតឡើងនៅក្នុងទីក្រុងឆេសស្ទ័រ​ (Che​​ster) ក្នុង​រដ្ឋប៉េនស៊ីលវ៉ានៀ (Pennsylvania) នៅ​មុនម៉ោង៨ព្រឹកបន្តិច ដោយបង្អួច​ខាង​នៃរថភ្លើងដែលមាន​ដឹកអ្នកដំណើរ និងនាវិកជិត៣៥០​នាក់ បាន​ប៉ះទង្គិច​នៅ​ក្នុង​ហេតុការណ៍​នេះ​។

ស្នងការអគ្គិភ័យ​នៅ​ទីក្រុង​ឆេសស្ទ័រ​ លោក Travis Thomas បាននិយាយថា មនុស្ស៣៥​នាក់បានទទួលការព្យាបាលនៅមន្ទីរពេទ្យសម្រាប់ការរងរបួស “ដែលគំរាមកំហែងដល់ជីវិត” ។ លោកបានបន្ថែមថាអ្នក​ដំណើរ​ទាំង​នោះ​ត្រូវបានបញ្ជូន​ត្រឡប់ទៅទីក្រុងហ្វីឡាដាហ្វៀ (Philadelphia) វិញ​ដើម្បី​យក​ឥវ៉ាន់របស់ពួកគេ​វិញ​។

ទោះយ៉ាងណាក្រុមហ៊ុន Amtrak មិនបានផ្តល់ព័ត៌មាន​លម្អិតពី​អ្នកស្លាប់ទាំងពីរនាក់ភ្លាមៗ​នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ