ពលរដ្ឋនៅខេត្ដសៀមរាបស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក

ការកាប់បំផ្លាញ​ព្រៃលិចទឹក

ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ស្នើអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធឲ្យជួយ​ទប់​ស្កាត់ការកាប់បំផ្លាញ​ព្រៃលិចទឹកនិងទន្រ្ទានយកដីពីសំណាក់ជនខិលខូចដែលពួកគាត់អះអាងថាធ្វើឲ្យ​បាត់បង់​ជម្រ​ក​ត្រីពងកូននិងសត្វស្លាប។

ពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាបលោក សឿន សំឡី ប្រាប់VODនៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថាព្រៃលិចទឹកប្រមាណ៥០ហិកតាត្រូវបានជនខិលខូច​លួចកាប់និងដុតបំផ្លាញ​ដើម្បីទន្រ្ទាន​យកដីដែល​លោកថាធ្វើឲ្យបាត់បង់​ធនធាន​ធម្មជាតិនិងប៉ះពាល់ដល់ទី​ជម្រកត្រីពងកូននិងជម្រក​សត្វ​ស្លាប​ផងដែរ។​ លោកបន្ដថាព្រៃលិចទឹកទាំងនោះជាតំបន់ព្រៃការពារស្ថិតក្នុងសង្កាត់ក្របីរៀល សង្កាត់សំបួរ និង​សង្កាត់​ស្រង៉ែ ក្រុង​សៀម​រាប ប៉ុន្ដែអាជ្ញាធរមិនមានការទប់ស្កាត់និងបង្ក្រាបឡើយដោយឃុបឃិតគ្នាកាប់និង​ដុត​បំផ្លាញ​ដើម្បី​យកដីធ្វើ​កម្មសិទ្ធិផ្ទាស់ខ្លួន។លោកមានប្រសាសន៍ថា៖ “ព្រៃរនាមព្រៃអភិរក្សតំបន់ត្រីពងតាមការដែលខ្ញុំស្រាវ​ជ្រាវ​ស៊ើប​មើលទៅខ្ញុំដឹងថា ប្រហែលជាមានអ្នកបើកភ្លើងខៀវពីខាងខាងក្នុងទើបប្រជាពលរដ្ឋហ៊ានប្រព្រឹត្ដ​បទល្មើសនោះ

ពលរដ្ឋមួយរូបទៀតនៅសង្កាត់ក្របីរៀល លោក ឈប់ សំប៊ុន ឲ្យដឹងថាសកម្មភាពការ​កាប់ព្រៃលិចទឹកនេះកើត​មានជារៀងរាល់ថ្ងៃដែលលោកថា គឺជាអ្នកភូមិនៅតំបន់​នោះ។​ លោកសម្ដែង​ការសោយស្ដាយដោយ​លើក​ឡើង​ថា​បើ​គ្មាន​ការទប់ស្កាត់ពីសមត្ថកិច្ច​ជំនាញនិងអាជ្ញាធរពាក់ព័ន្ធទេ​នោះព្រៃលិចទឹករាប់រយហិកតា​ទៀតនឹងវិនា​ស​ហិចហោច។​ លោកមានប្រសាសន៍ថា៖ “ចង់ផ្ដាំផ្ញើទៅអាជ្ញាធរស្រុកឬខេត្ដខាងក្រុងក៏ដោយបង​គឺចង់ឲ្យមានការទប់ស្កាត់ព្រោះលក្ខណៈនៃការកាប់បំផ្លាញនេះលក្ខណៈធំណាស់បងព្រោះកន្លែងហ្នឹងជាតំ​បន់ហាមឃាត់អ្នកកាប់មិនមែនអ្នកឆ្ងាយទេបងគឺអ្នកភូមិក្បែរៗហ្នឹងនិយាយរួមអ្នកដែលមានលុយកាក់

ករណីនេះអ្នកនាំពាក្យនិងជាអភិបាលរងខេត្ដសៀមរាបលោក ប៊ុន ថាឬទ្ធិ មានប្រសាសន៍ថា លោក​មិនទាន់ដឹងការកាប់បំផ្លាញព្រៃលិចទឹកនៅឡើយទេ ដោយលោកឲ្យសាកសួរទៅមន្ដ្រីជំនាញ។ លោកមាន​ប្រ​សាសន៍ថា​៖ “ចុះគោលការណ៍ត្រូវទប់ស្កាត់បាទ ប៉ុន្ដែខ្ញុំមិនទាន់ទទួលរបាយការណ៍សួរ​ទៅក្រុមជំនាញ​គេមា​នដឹ​ងអត់

VODមិនអាចទាក់ទងនាយខ័ណ្ឌរដ្ឋបាលជលផលខេត្ដសៀមរាបលោក ព្រិន សាវិន និងអភិបាល​ក្រុង​លោក សូ ប្លាតុង ដើម្បីសាកសួរពីករណីនេះបានទេដោយទូរស័ព្ទលោកទាំងពីរចូល​ច្រើន​ដង​​​​តែគ្មាន​អ្នក​ទទួល។

ទោះជាយ៉ាងណាប្រជាពលរដ្ឋឲ្យដឹងថាការកាប់បំផ្លាញធនធានព្រៃលិចទឹកនេះកើតមានជាច្រើនឆាំ​មកហើយ ប៉ុន្ដែពលរដ្ឋអះអាងថាសមត្ថកិច្ចជំនាញនិងអាជ្ញាធរមូលដ្ឋានមិនរវល់នឹងការបាត់បង់ធនធានធម្ម​ជាតិនៅតំបន់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ