អតីតប្រធានាធិបតីមីយ៉ាន់ម៉ាលោក ថេន​ សេន​ សាងផ្នួស

អតីតប្រធានាធិបតីមីយ៉ាន់ម៉ាលោក ថេន សេន (រួបភាពពីបណ្តាញសង្គម)

អតីតប្រធានាធិបតីមីយ៉ាន់ម៉ាលោក ថេន សេន បានកោរសក់ ហើយប្រើវេលាខ្លះនៃការចូលនិវត្តន៍របស់លោក សាងផ្នួសជាព្រះសង្ឃក្នុងពុទ្ធសាសនាកាលពីថ្ងៃចន្ទម្សិលមិញ។​

មន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ាថ្លែងថាការចូលសាងផ្នូសរបស់លោក ថេន សេន នេះគឺធ្វើឡើងក្រោយ៤ថ្ងៃនៃការផ្ទេរអំណាចជាប្រវត្តិសាស្ត្រទៅឲ្យគណបក្សប្រឆាំងរបស់លោកស្រី អ៊ុង សានស៊ូជី។​ នេះបើតាមសារព័ត៌មាន Fox News។​​

រូបថតរបស់លោក ថេន សេន ក្នុងសភាពគ្រងស្បង់ចីពរនិងកោរសក់នៅជាមួយព្រះសង្ឃផ្សេងៗទៀតត្រូវបានបណ្តាញសង្គមចែករំលែកតគ្នា។​

ក្រសួងព័ត៌មានរបស់មីយ៉ាន់ម៉ាបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាលោក ថេន សេន នឹងចំណាយពេលសម្រាប់ការសាងផ្នួសរយៈពេល៥ថ្ងៃ។​

លោក ថេន សេន បច្ចុប្បន្នមានអាយុ៧០ឆ្នាំ លោកជាប្រធានាធិបតីទី៨របស់មីយ៉ាន់ម៉ាដែលជ្រើសរើសដោយក្រុមយោធាចន្លោះថ្ងៃទី៣០ខែមីនាឆ្នាំ២០១១ដល់ថ្ងៃទី៣០ខែមីនា២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ