សហជីពលើកពេលតវ៉ាប្រឆាំងក្រុមហ៊ុនកាពីតូល ខណៈមានភាគីទី៣ចេញមុខសម្របសម្រួល

អតី​តបុគ្គលិកក្រុមហ៊ុនកាពីតូលតវ៉ាកាលពីកន្លងទៅ​

គម្រោងតវ៉ានៅព្រឹកថ្ងៃពុធនេះប្រឆាំងក្រុមហ៊ុនកាពីតូលដោយសារតែក្រុមហ៊ុនបញ្ឈប់អ្ន​កបើ​ក​ប​​​រ៤​៥​នា​ក់នោះត្រូវបាន​លើក​ពេលវិញដោយស្ងៀមស្ងាត់ ខណៈមានភាគីទី៣បានចេញ​មុខស​ម្រប​ស​ម្រួល។

កាលពីសប្តាហ៍មុនអតីតអ្នកបើកបរឲ្យក្រុមហ៊ុនកាពីតូលបានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ក្រ​​​សួងការងារ និងក្រសួងមហាផ្ទៃ ប្រាប់ពីគម្រោងធ្វើបាតុកម្មជាថ្មីទៀតនៅមុ​ខ​ស្នាក់ការក្រុមហ៊ុនជិត​ផ្សា​​រអូឬ​ស្សី ចាប់ពី​ថ្ងៃទី៦​ខែមេសានេះទៅដែលសហជីពថាបាតុកម្មនោះជំរុញល​ក្ខខ​ណ្ឌ​​ការងារនិងទាមទា​រឲ្យភា​គី​ក្រុ​​​មហ៊ុនយកពួកគេចូលធ្វើវិញ។

មន្ត្រីសហជីពមួយរូបនិងជាអតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូល លោក និន កុសល់ ឲ្យ​​VOD​ដឹងថាក្រុមការងាររ​បស់លោកបានសម្រេចផ្អាកធ្វើបាតុកម្មបណ្តោះអាសន្ននៅថ្ងៃទី៦ខែមេសានេះមុខ​ស្នាក់ការក្រុ​មហ៊ុនតាមសំណើសុំធ្វើការ​សម្របសម្រួលពីអាជ្ញាធរខណ្ឌ៧មករា។

លោក និន កុសល់ អះអាងទៀតថាលោកទុកតែរយៈពេលខ្លីប៉ុណ្ណោះសម្រាប់ការស្វែងរកដំណោះ​​ស្រាយពីអាជ្ញាធរ។ លោកថានៅថ្ងៃព្រហស្បតិ៍ស្អែកបើក្រុមហ៊ុននៅតែបន្តច្រានចោលការទា​មទាររ​បស់ក្រុមលោក លោកថាបាតុកម្មនឹង​ធ្វើឡើងវិញ។

បើតាមន្ត្រីសហជីពគម្រោងតវ៉ានោះទាមទារ​ឲ្យក្រុមហ៊ុន​ទម្លាក់​ចោល​នូវ​ពាក្យបណ្តឹង​ប្តឹង​សកម្មជន​សហជីពជំរុញ​ឲ្យ​សមត្ថ​កិច្ច​​ចាត់វិធានកា​រ​តាមចាប់ខ្លួនជនដៃដល់ដែល​ប្រើ​ញញួរ ដែកស​សៃ វាយ​ពួកគេឲ្យ​រង​របួស​ជាង១០នាក់កាលពី​ថ្ងៃ​ទី​៦​ខែ​កុម្ភៈកន្លងទៅ ទាមទារ​ឲ្យ​តុលាការដោះលែង​ពួកគេ​ពីរ​នាក់​ដែល​កំពុង​ជាប់​ឃុំមានលោក ណន វណ្ណា និងលោក រស់ ស៊ីផៃ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​យក​ពួកគេ​ទាំង​៤៥​នាក់​ដែលបានបញ្ឈប់ ចូល​ធ្វើការដូចដើម​វិញ​។ ​

​វិវាទការងារនៅក្រុមហ៊ុនកាពីតូលនេះបានកើតឡើងតាំងពីចុងឆ្នាំ​២០១៥នៅពេលដែល​ក្រុមហ៊ុន​​ដឹក​អ្នកដំណើរមួយនេះបាន​​បញ្ឈប់​បុគ្គលិករបស់​ខ្លួន​ជា​អ្នកបើកបរ​រថយន្តចំនួន​​៤៥​នាក់ដោយចោទថាអ្នកបើកបរទាំងនោះបានដាក់ភ្ញៀវតាមផ្លូវខុស​បទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។

ប៉ុន្តែអ្នកដែលក្រុមហ៊នបញ្ឈប់ពីការងារអះអាងថា ក្រុមហ៊ុននោះបានរំលោភច្បាប់ការងារបណ្តេញ​ពួក​គេចេញពីការងារ​ដោយ​សារតែពួកគេបង្កើតសហជីពក្នុងក្រុមហ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ