លោក Cameron បកស្រាយប្រាប់សភារឿងទុកលុយនៅក្រៅប្រទេស

នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron (រូបភាពពី CNA)

នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron កាលពីថ្ងៃចន្ទម្សិលមិញបានថ្លែងការពារ​ថា លោកបានបង់ពន្ធ និង​ថ្លែងបើកចំហឲ្យប្រជាពលរដ្ឋបានដឹង ខណៈលោករងការរិះគន់នៅក្នុងសភាករណី​បានទុកលុយនៅក្រៅប្រទេស។​

ការប្រកាសនេះជាលើកទី១ហើយដែលមេដឹកនាំអង់គ្លេសបានបង្ហាញពីការបង់ពន្ធលើចំណូលរបស់លោក ដែលបានពីការលក់ភាគហ៊ុន​ឪពុករបស់លោកដាក់ទុកឲ្យនៅក្រៅប្រទេសក្នុងគម្រោងវិនិយោគកាលពីឆ្នាំ​២០១០ គឺមុនពេលលោក David Cameron ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី៤ខែ។​

លោក Cameron ថ្លែងក្នុងសភាថាការបកស្រាយបង្ហាញរបស់លោកគឺលោកមិនចង់ឲ្យអ្នកផ្សេងចេះតែស្នើឲ្យលោកលើកឡើងរបៀបវារៈនេះមកជជែកព្រោះលោកមានរបៀបវារៈច្រើនដែលត្រូវលើកឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ