ប្រទេសG7បារម្ភមហិច្ឆតាចិនធ្វើឲ្យមានជម្លោះដែនសមុទ្រ

(រូបភាពពី AFP)

ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឬហៅG7 សម្តែងការព្រួយបារម្ភពីបញ្ហាជម្លោះដែនសមុទ្រនៅអាស៊ី ខណៈពួកគេកំពុងយកចិត្តទុកដាក់តាមដាម​មហិច្ឆតាចិនក្នុងការគ្រប់គ្រងដែនសមុទ្រ។​

ទីក្រុងប៉េកាំងអះអាងថាដែនសមុទ្រចិនភាគខាងត្បូងស្ទើរទាំងអស់ជារបស់ខ្លួនបើទោះជាតំបន់ទាំងនោះកំពុងមានជម្លោះ ហើយមានការទាមទារចំណែកពីប្រទេសព្រុយណេ ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ និងហ្វីលីពីនក៏​ដោយ គឺចិននៅតែបន្តសាងសង់សំណង់នៅលើកោះនៅក្នុងសមុទ្រដែលកំពុងមានជម្លោះទាំងនោះ។​

ចំណែកជប៉ុនក៏កំពុងមានជម្លោះនៅដែនសមុទ្រខាងកើតជាមួយចិនដែរ ហើយកោះនោះចិនបញ្ជាក់ថាជារបស់ខ្លួន។​

រដ្ឋមន្ត្រីការបរទេសទាំង៧នៃG7ចេញសេចក្តីថ្លែងការណ៍រួមថា ពួកគេកំពុងបារម្ភពីស្ថានភាពនៅសមុទ្រចិនខាងត្បូងនិងសមុទ្រខាងកើតដែលកំពុងគំរាមកំហែងដល់មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងសន្តិភាព។ សេចក្តីថ្លែងការ​ណ៍​ធ្វើឡើងបន្ទាប់ពីប្រទេសទាំងនេះបើកកិច្ចប្រជុំ២ថ្ងៃនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។​ នេះបើតាមសារព័ត៌មាន Channel News Asia។

ប្រទេសនៅអាស៊ីអាគ្នេយ៍និងរដ្ឋធានីវ៉ាស៊ីនតោនកំពុងមានការព្រួយបារម្ភខ្លាចចិនដាក់​ពង្រាយយោធានៅដែនសមុទ្រកំពុងមានជម្លោះនៅដែនសមុទ្រខាងត្បូងដែលបង្កភាពតានតឹងកើនឡើង។​

ប្រទេសG7ទាំងនោះរួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ