ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចូលឆ្នាំ​៤​ថ្ងៃ​កើនឡើង​បើ​ធៀប​ឆ្នាំមុន​

នគរបាលចរាចរណ៍បានបង្ហាញរបាយការណ៍ថា រយៈពេលចូលឆ្នាំ៤ថ្ងៃ ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៦ខែមេសា គឺបានបណ្តាលឲ្យមានអ្នកស្លាប់៤៧នាក់ ដែលចំនួននេះ កើនឡើង ៩ភាគរយបើធៀបនឹងឆ្នាំមុន។

របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃចេញផ្សាយនៅថ្ងៃទី១៦ឲ្យដឹថា រយៈពេល៤ថ្ងៃនៃពេលចូលឆ្នាំ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៩៨ លើក ចំណែកចំនួនអ្នកស្លាប់ ៤៧ នាក់ កើនចំនួន ៤នាក់ស្មើ៩ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៥។

របាយការណ៍ដដែលឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈ ៤ ថ្ងៃនេះអ្នករងរបួសធ្ងន់ ស្រាលមានចំនួន ២០៧នាក់។

តាមរបាយការណ៍បន្តថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបណ្ដាលមកពី បើកបរល្បឿនលឿន បើកបរមានជាតិស្រវឹង ប្រជែងគ្រោះថ្នាក់ មិនគោរសិទ្ធិមិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ងងុយដេក និងកត្តាយានយន្តផងដែរ។

ចំណែកខេត្ត ដែលមានគ្រោះថ្នាក់ច្រើនជាងគេ គឺខេត្តព្រៃវែង ៩លើក មនុស្សស្លាប់ ៨នាក់ ខេត្តតាកែវ ៦លើក ស្លាប់ ៧នាក់ ខេត្តកណ្តាល ៧លើក ស្លាប់ ៦នាក់ កំពង់ចាម ៧លើក ស្លាប់ ៤នាក់ ក្រចេះ ៥លើក ស្លាប់៤នាក់ កំពង់ឆ្នាំង ២លើក ស្លាប់ ៣នាក់ កំពង់ស្ពឺ ៦លើក ស្លាប់ ៣នាក់ បាត់ដំបង ៨លើក ស្លាប់ ២ និងខេត្តត្បូងឃ្មុំ ២លើក ស្លាប់ ២នាក់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ