មនុស្សចំនួន២១នាក់បានស្លាប់ដែលក្នុងនោះរួមទាំងកុមារ៩នាក់ បន្ទាប់ពីទូកបានក្រឡាប់នៅក្នុងទឹកនៅតំបន់ឆ្នេរសមុទ្ររបស់មីយ៉ាន់ម៉ា នៅរដ្ឋរ៉ាឃីន កាលពីថ្ងៃអង្គារម្សិលមិញ។
មន្ត្រីអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាថ្លែងថា នាវាដឹកអ្នកដំណើរប្រមាណ៦០នាក់បានចេញពីជំរុំទៅផ្សារក្នុងតំបន់មួយ ហើយក៏បានក្រឡាប់លិច។ លោកបញ្ជាក់ថា ភាគច្រើនពួកគេជាអ្នកស្វែងរកកន្លែងរស់នៅក្នុងប្រទេស។ នេះបើតាមសារព័ត៌មាន Channel News Asia។
រដ្ឋរ៉ាឃីនជារដ្ឋនៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមបាត់បង់ផ្ទះសម្បែងរាប់ពាន់ខ្នងកាលពីពេលហិង្សាសាសនាកើតឡើងតាំងពីឆ្នាំ២០១២ ហើយពួកគេទទួលរងការរើសអើង។ ពលរដ្ឋភាគច្រើននៅទីនោះធ្វើដំណើរតាមទូក៕