រដ្ឋាភិបាលឥណ្ឌាបានប្រកាសថាប្រជាពលរដ្ឋរបស់ខ្លួនប្រមាណ៣៣០លាននាក់កំពុងរងការប៉ះពាល់ដោយសារភាពរាំងស្ងួត ដែលបណ្តាលឲ្យខ្វះទឹកប្រើប្រាស់និងសម្រាប់ដាំដំណាំ។
រដ្ឋាភិបាលឥណ្ឌាបានលើកឡើងថាភាពរាំងស្ងួតប៉ះពាល់ដល់ស្រុកចំនួន២៥៦ ដែលប៉ះពាល់ប្រជាពលរដ្ឋ៣៣០លាននាក់ស្មើនឹងប្រមាណ១ភាគ៤នៃប្រជាពលរដ្ឋសរុបជាង១២០០លាននាក់។ នេះបើតាមសារព័ត៌មានBBC។
អាជ្ញាធរថ្លែងថាចំនួនអាចនឹងកើនឡើងច្រើនជាងនេះ ព្រោះនៅរដ្ឋដែលកំពុងប្រឈមប៉ះពាល់ផ្សេងៗទៀតមិនទាន់បានធ្វើរបាយការណ៍ពីស្ថានភាពប៉ះពាល់ដោយសារភាពរាំងស្ងួតនេះនៅឡើយទេ។
ឥណ្ឌាត្រូវពឹងផ្អែកយ៉ាងខ្លាំងលើភ្លឿងមូសុង ប៉ុន្តែចំនួនភ្លឿងបានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំមកនេះ។ ភាពរាំងស្ងួតដែលបង្កឡើងដោយរលកកម្ពៅកំពុងបង្កការប៉ះពាល់ខ្លាំងនៅឥណ្ឌានៅសីតុណ្ហភាពប្រមាណ៤០អង្សា។
សាលារៀនជាច្រើននៅភាគខាងកើតនៃរដ្ឋអូរីសានិងមនុស្សជាង១០០នាក់បានស្លាប់។ កាលពីរដូវក្តៅឆ្នាំមុននៅភាគខាងត្បូងនៃប្រទេសបានបណ្តាលឲ្យមានមនុស្សស្លាប់ជាង២០០នាក់៕