បារាំងប្រកាសផ្តួចផ្តើម​វាយលុបបំបាត់ទាំងស្រុង​​ក្រុម​រដ្ឋ​ឥស្លា​ម

(រូបភាពពី Reuters)

រដ្ឋមន្ត្រីការពារជាតិបារាំងប្រកាសថា ដល់ពេលហើយដែលសម្ព័ន្ធមិត្តត្រូវការរួមគ្នាវាយប្រហារ ដើម្បីលុបបំបាត់ពួកក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ដើម្បីផលប្រយោជន៍សន្តិសុខពិភពលោក។

រដ្ឋមន្ត្រីការពារជាតិបារាំងលោក Jean-Yves Le Drian ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ បញ្ជាក់ថា ពេលនេះជាលក្ខខណ្ឌល្អប្រសើរណាស់ ដែលធ្វើការរួមគ្នាដើម្បីលុបបំបាត់ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់។ នេះបើតាមសារព័ត៌មាន Channel News Asia។

លោក Jean-Yves Le Drian ថ្លែងថា តាមដែលលោកតាមដាន ពួករដ្ឋឥស្លាមកំពុងប្រឈមការគំរាមកំហែង។ លោកបញ្ជាក់ថាចាប់តាំងពីក្រុមរដ្ឋឥស្លាមចូលវាយកាន់កាប់ផ្នែកខ្លះនៃទឹកដីស៊ីរីនិងអ៊ីរ៉ាក់មក ហើយសម្ព័ន្ធមិត្តវាយប្រហារកាលពីខែមិថុនាឆ្នាំ២០១៤នោះគឺពួកក្រុមរដ្ឋឥស្លាមបានបាត់បង់ដែនដីគ្រប់គ្រងជាងពី៣០ទៅ៤០ភាគរយ។

លោកបន្ថែមថា ពេលនេះត្រូវការគិតពិចារណាឲ្យបានច្រើន ប៉ុន្តែលោកថាពេលនេះក៏ជាពេលដែលសម្ព័ន្ធមិត្តត្រូវធ្វើការរួមគ្នាដើម្បីលុបបំបាត់ក្រុមរដ្ឋឥស្លាម។ សាររបៀបនេះជាលើកដំបូងហើយដែលលើកឡើងដោយរដ្ឋមន្ត្រីការពារជាតិបារាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ