សាលារាជធានីភ្នំពេញសម្រេចលុបចោលរង្វង់មូលចំនួន៣ក្នុងទីក្រុងភ្នំពេញ ក្នុងគោលបំណងសម្រួលការកកស្ទះចរាចរណ៍។
លោក ខួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ ប្រាប់វីអូឌីថារង្វង់មូលចំនួនបីនោះរួមមានរង្វង់មូលទួលគក វង្វង់មូលកាំកូស៊ីតធីនិងរង្វង់មូលចោមចៅ។ លោកបន្តថាសាលារាជធានីភ្នំពេញនឹងដាក់ស្តុបជំនួសរង្វង់មូលវិញ។ លោកមានប្រសាសន៍ថា៖ “ការលុបរង្វង់មូលទាំងបីនេះគឺដោយសារការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ហើយរង្វង់មូលនេះមិនអាចទទួលការធ្វើចរាចរណ៍ហ្នឹងបាន ចឹងលុបរង្វង់មូលហ្នឹងចេញ ហើយជំនួសដោយដាក់ស្តុបដូចរង្វង់មូលនាង គន្ហីង ចឹងកំពុងសិក្សាថាតើយើងត្រូវធ្វើស្តុបយ៉ាងម៉េច ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការកកស្ទះជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមផ្លូវ”។
លោក ឃួន ស្រេង មិនទាន់អាចបញ្ជាក់ថាតើការលុបចោលរង្វង់មូលទាំងនោះនឹងត្រូវធ្វើពេលណានោះទេ។ លោកឲ្យដឹងទៀតថាសាលារាជធានីគ្រោងដាក់ស្តុបចំនួន១០០កន្លែងទៀតនៅតាមផ្លូវតូចៗមួយចំនួនក្នុងទីក្រុងភ្នំពេញ ដើម្បីសម្រួលការកកស្ទះចរាចរណ៍៕