ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានទៅដល់ទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីបញ្ចុះបញ្ចូលអង់គ្លេសកុំឲ្យបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបព្រោះអាមេរិកខ្លាចសម្ព័ន្ធមិត្តនៅលោកខាងលិចចុះខ្សោយ។
ដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា គឺផ្តោតសំខាន់តែការជួបជាមួយលោក ដេវីត កាម៉ារូន ម្នាក់គត់ដែលជាយុទ្ធនាការផ្ទៃក្នុង ប៉ុន្តែជាគោលដៅជំរុញកុំឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាមសារព័ត៌មានChannel News Asia។
លោក អូបាម៉ា ទំនងជាផ្តល់យោបល់ឲ្យប្រជាពលរដ្ឋអង់គ្លេសត្រូវបោះឆ្នោតបន្តនៅក្នុងក្រុមសហភាពអឺរ៉ុបបន្ត ដើម្បីជាផ្នែកនៃការការពារផលប្រយោជន៍ ពិសេសគឺទំនាក់ទំនងជាមួយអាមេរិកនិងប្រទេសជាមិត្តផ្សេងទៀតនៅលោកខាងលិច។
រដ្ឋាភិបាលអាមេរិកនិងធនាគារអាមេរិកជាច្រើនជាច្រើនបានព្រួយបារម្ភខ្លាចមានចលាចលក្នុងទីផ្សារគ្រប់គ្រងលែងបាន នៅពេលដែលអង់គ្លេសចុះខ្សោយដែលអាចឈានដល់បញ្ហាហិរញ្ញវត្ថុសកលនៅពេលដែលចាកចេញពីសហភាពអឺរ៉ុបនិងប៉ះពាល់ដល់សន្តិសុខលោកខាងលិច។
ការបោះឆ្នោតស្ទង់មតិប្រជាពលរដ្ឋអង់គ្លេសថា តើគួរនៅឬចាកចេញពីសហភាពអឺរ៉ុបនិងចាប់ផ្តើមនៅថ្ងៃទី២៣ខែមិថុនា ប៉ុន្តែមនុស្សជាច្រើននៅតែមិនបានគិតនិងសម្រេចលើករណីនេះក្នុងការត្រៀមបោះឆ្នោតពេលខាងមុខនៅឡើយ។
ដោយពិនិត្យលើកការលើកឡើងរបស់លោក អូបាម៉ា គឺលោក ដេវីត កាម៉ារូន ថ្លែងប្រាប់សភាថា លោកស្តាប់យោបល់ពីមិត្តនិងប្រទេសផ្សេងៗ តែលោកនៅតែព្យាយាមស្វែងរកនិងស្វែងយល់យោបល់ពីមេដឹកនាំប្រទេសជាមិត្តផ្សេងៗដែលយល់ថាអង់គ្លេសគួរតែចាកចេញ៕