តុលាការតៃវ៉ាន់កាត់ទោសបុរសម្នាក់ឲ្យជាប់គុកដោយសារ​រៀបចំកម្មវិធីជប់លៀងនាំឲ្យមានមនុស្សស្លាប់

ជនរងគ្រោះនៅក្នុង​ហេតុការណ៍​ផ្ទុះ និង​ឆេះ​ក្នុង​កម្មវិធី​ជប់លៀង​មួយ​កាល​ពី​ឆ្នាំ​២០១៥ (រូបពី BBC)

បុរសម្នាក់ត្រូវបានតុលាការកោះតៃវ៉ាន់កាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ១០ខែ ពីករណីធ្វេសប្រហែសក្នុងការរៀបចំកម្មវិធីជប់លៀងនៅសួនទឹកមួយកន្លែងដែលបណ្ដាលឲ្យមានការផ្ទុះ និងស្លាប់មនុស្សអស់១៥នាក់កាលពីឆ្នាំមុន។

បណ្ដាញផ្សាយព័ត៌មានBBC បានរាយការណ៍ថា លោក Lu Chung-chi អ្នករៀបចំកម្មវិធីជប់លៀង Colour Play Asia កាលពីខែមិថុនា ឆ្នាំ២០១៥ ដែលកើតមានហេតុការណ៍ផ្ទុះបណ្ដាលឲ្យមនុស្សស្លាប់នោះ ត្រូវបានតុលាការរកឃើញថាមានកំហុសនៃការធ្វេសប្រហែស។

ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា បុរសនោះអាចប្ដឹងជំទាស់នឹងការសម្រេចនេះទៅឧទ្ធរណ៍បាន។

រូបភាពវីដេអូនៃកម្មវិធីជប់លៀងនៅឯសួនទឹក Formosa កាលពីខែមិថុនា ឆ្នាំ២០១៥នោះ បានបង្ហាញពីមនុស្សរាំនៅចំពោះមុខឆាកមួយនិងហ៊ោកញ្ជ្រៀវនៅពេលដែលម្សៅព័ណ៌បៃតង និងពណ៌លឿងត្រូវបានគេបាញ់លើពួកគេ។ ក្រោយមក ម្សៅទាំងនោះបានឆាបឆេះ ដោយហេតុការណ៍នោះក៏បានបណ្ដាលឲ្យមនុស្សជាង៥០០នាក់បានរងរបួសផងដែរ។

ភាគច្រើននៃជនរងគ្រោះក្នុងហេតុការណ៍នោះភាគច្រើនជាមនុស្សវ័យក្មេង ដោយជនរងគ្រោះខ្លះត្រូវភ្លើងឆេះរាងកាយ៩០ភាគរយ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ