ចារកម្មរបស់អាមេរិកត្រូវកូរ៉េខាង​ជើង​សម្រេចឲ្យជាប់គុក១០ឆ្នាំ

លោក គីម ដួងចុល បុរសសញ្ញាតិអាមេរិក​ម្នាក់​ដែលមានកំណើតនៅលើទឹកដី​កូរ៉េខាងត្បូង (រូបភាពពី BBC)

បុរសសញ្ញាតិអាមេរិកម្នាក់ដែលមានកំណើតនៅលើទឹកដីកូរ៉េខាងត្បូងត្រូវកូរ៉េខាងជើងចាប់ឃាត់ខ្លួននិង សម្រេចដាក់ពន្ធនាគាររយៈពេល១០ឆ្នាំពីករណីចារកម្មស៊ើបការឲ្យអាមេរិក។

បុរសរូបនោះឈ្មោះ គីម ដួងចុល អាយុ៦២ឆ្នាំ ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួនតាំងពីខែតុលាឆ្នាំ២០១៥។ លោក គីម បានចេញមុខសារភាពកាលពីខែមុខនៅចំពោះមុខអ្នកសារព័ត៌មាន ដោយនិយាយថាការស៊ើបការនោះជាការរៀបចំរបស់ក្រុមមន្ត្រីកូរ៉េខាងត្បូង។ នេះបើតាមសារព័ត៌មាន BBC។

សហរដ្ឋអាមេរិកបានចោទប្រកាន់ថា កូរ៉េខាងជើងបានចាប់ប្រជាពលរដ្ឋធ្វើជានុយដើម្បីប្រើក្នុងហេតុការល្បែងការទូត ប៉ុន្តែការចោទប្រកាន់នេះត្រូវទីក្រុងព្យុងយ៉ាងបដិសេធ។

កាលពីខែមីនាកន្លងទៅនិស្សិតអាមេរិកម្នាក់ឈ្មោះ Otto Frederick Warmbier ត្រូវកូរ៉េខាងជើងសម្រេចឲ្យជាប់ពន្ធនាគារ១៥ឆ្នាំពីបទលួចធ្វើសកម្មភាពឃោសនាធ្វើសញ្ញាឲ្យពលរដ្ឋប្រឆាំងអំណាចរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ